រាជធានីភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ (CNRP) បានរៀបចំពិធីបង្សុកូលគោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪនរោត្តមសីហនុ (ព្រះបរមរតនកោដ្ឋ) ។ នេះបើតាមលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម ( Facebook) Page បង្ហោះនៅរសៀលថ្ងៃទី១៤ តុលា ២០១៥ ។
បើតាមលោកអនុប្រធានទី១ រដ្ឋសភា ពិធីពិធីបង្សុកូលគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ តុលា វេលាម៉ោង០៨ព្រឹក នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ផ្ទះលេខ ៥៧៦ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
គួរបញ្ជាក់ថា អតីតព្រះមហាវីរក្សត្រ សម្តេចឪ នរោត្តមសីហនុ ព្រះអង្គបានយាងចូលព្រះទិវង្គតនៅម៉ោង១ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ តុលា ២០១២ ដោយរោគាពាធក្នុងព្រះជន្ម៩០ព្រះវស្សា នៅក្នុងទីក្រុងប៉េកាំងប្រទេសចិន ។
ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិ
ខ្មែរ ព្រះអង្គប្រសូតនៅថ្ងៃ អង្គារទី១១កើត ខែកត្តិក ឆ្នាំ ច ចត្វាស័ក ព.ស ២៤៥៦ ត្រូវនឹងថ្ងៃទី ៣១ តុលា ១៩២២ នៅរាជធានីភ្នំពេញ៕
ចែករំលែកព័តមាននេះ