ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល ត្រូវ​បាន​បន្ត​បិទ​ខ្ទប់​រយៈពេល​១​ស​ប្តា​ហ៍​បន្ថែម​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល រយៈពេល​១​ស​ប្តា​ហ៍​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ រហូត​ដល់​ថ្ងៃ​ទី​០៥ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល រយៈពេល​១​ស​ប្តា​ហ៍​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ រហូត​ដល់​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២១ ព្រមទាំង​បែងចែក​កំណត់​ជា «​តំបន់​ក្រហម​» «​តំបន់​លឿងទុំ​» និង​«​តំបន់​លឿង​»​។ យោង​តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល បាន​សម្រេច​ថា «​ប្រការ​១៖ បន្ត​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ នៃ​ខេត្តកណ្តាល ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ សម្រាប់​រយៈពេល​៧ (​ប្រាំពីរ​) ថ្ងៃ​បន្ត​ទៀត រហូត​ដល់​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២១»​។

ប្រការ​២ កំណត់​ថា ភូមិសាស្ត្រ​ដែល​ត្រូវ​បាន​បិទ​ខ្ទប់ ត្រូវ​បាន​បែងចែក​ជា «​តំបន់​ក្រហម​», «​តំបន់​លឿងទុំ​» និង «​តំបន់​លឿង​»​។ «​តំបន់​ក្រហម​» សំដៅ​ដល់​ភូមិសាស្ត្រ​ដែល​មានការ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវ​ដ​-១៩ ក្នុង​សហគមន៍​។ «​តំបន់​លឿងទុំ​» សំដៅ​ដល់​ភូមិសាស្ត្រ​ដែល​មានការ​ឆ្លង​រាលដាល​កម្រិត​មធ្យម​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍​។ «​តំបន់​លឿង​» សំដៅ​ដល់​ភូមិសាស្ត្រ​ដែល​មានការ​ឆ្លង​រាលដាល​កម្រិត​ស្រាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​សហគមន៍​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ