ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ដែល​លួច​បាន​បម្រុង​យក​ទៅ​លក់ ត្រូវ​សមត្ថកិច្ច​ក្របួច​បាន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ធ្វើការ​ឃាត់ខ្លួន​បាន​ ពេល​កំពុង​ជិះ​ម៉ូតូ​បម្រុង​យក​ទៅ​លក់​បន្ទាប់​ពី​លួច​បាន​កាលពី​៤​ថ្ងៃមុន​ ដែល​ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩ និង​១៥​នាទី​ព្រឹក

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​ធ្វើការ​ឃាត់ខ្លួន​បាន​ ពេល​កំពុង​ជិះ​ម៉ូតូ​បម្រុង​យក​ទៅ​លក់​បន្ទាប់​ពី​លួច​បាន​កាលពី​៤​ថ្ងៃមុន​ ដែល​ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩ និង​១៥​នាទី​ព្រឹក​ ថ្ងៃ​ទី​១៤ តុលា ២០១៥ នៅ​បណ្តោយ​ផ្លូវ​លេខ​២០៩ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួន​ឈ្មោះ ងូ​ក សា អាយុ​៣៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ និង​មាន​ទីលំនៅ​ក្នុងភូមិ​រវាង ឃុំ​សុ​ភី ស្រុក​បាទី ខេត្តតាកែវ ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក​កំពុង​​​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​​ដែល​ជា​មុខ​សញ្ញា​ចាស់​កំពុង​ជិះ​ម៉ូតូ​ម៉ាក Fino ព៌​ណ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AT-8184 មួយ​គ្រឿង​ម្នាក់ឯង ដោយ​មានការ​សង្ស័យ​ក៏​ឃាត់​សួរនាំ ។ ពេល​ដែល​កម្លាំង​នគរបាល​ធ្វើការ​សួរនាំ ក៏​​មើលទៅ​ឃើញ​ត្រង់​សោមាន​ភាព​មិន​ប្រក្រតី​នោះ ទើប​ដឹង​ថា ជា​ម៉ូតូ​ដែល​រូបគេ​បាន​ធ្វើ​សកម្មភាព​លួច​បាន​នៅ​ម្តុំ​ផ្លូវ​សឡា ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​កាលពី​ថ្ងៃ​ទី​១០ តុលា កន្លង​ទៅ ។

សមត្ថកិច្ច​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​ឃាត់ខ្លួន សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ចាត់ការ​បន្ត​​ទៅ​តាម​ផ្លូវច្បាប់ ព្រមទាំង​ដកហូត​បាន​ម៉ូតូ​ម៉ាក Fino មួយ​គ្រឿង រួម​ទាំង​ឧបករណ៍​សម្រាប់​ឆ្កឹះ​សោ​ម៉ូតូ​មួយ​ចំនួន​ទៀត ។ ម៉ូតូ​ដែល​ដកហូត​បាន​កំពុង​ធ្វើ​ស្រាវជ្រាវ​ដើម្បី​រក​ម្ចាស់​ឱ្យមក​ទទួលយក​ទៅ​វិញ ។

សូម​បញ្ជាក់​ថា ជនសង្ស័យ​គឺជា​មុខសញ្ញា​ចាស់​ដែល​តែង​តែង​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ហើយ​ទើបតែ​រួចខ្លួន​ពី​ពន្ធនាគារ​ថ្មី​ៗ​នេះ​ផង​ដែរ ៕