ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Danny Welbeck នឹង​ចូល​លេង​ឱ្យ Arsenal នៅ​ឆ្នាំ 2016 ក្រោយ​ពី​សម្រាក​រយៈពេល​វែង

8 ឆ្នាំ មុន

ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​Danny Welbeck របស់​ក្លិប Arsenal នឹង​ចូល​លេង​ឱ្យ​ក្លិប​វិញ​នៅ​ឆ្នាំ​២០១៦ ក្រោយ​ពី​សម្រាក​ព្យាបាល​របួស​ជង្គង់​រយៈពេល​វែង​តាំងពី​ខែកញ្ញា កន្លង​ទៅ ។

ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​Danny Welbeck របស់​ក្លិប Arsenal នឹង​ចូល​លេង​ឱ្យ​ក្លិប​វិញ​នៅ​ឆ្នាំ​២០១៦ ក្រោយ​ពី​សម្រាក​ព្យាបាល​របួស​ជង្គង់​រយៈពេល​វែង​តាំងពី​ខែកញ្ញា កន្លង​ទៅ ។

អតីត​កីឡាករ​ក្លិប​បិសាច​ក្រហម Man Utd រូប​នេះ​និយាយ​ថា​៖« ចំពោះ​វត្តមាន​របស់ខ្ញុំ​នៅ​ក្លិប Arsenal មិន​ទាន់​ប្រាកដ​នៅឡើយ​ទេ​នៅ​ឆ្នាំ​២០១៦​នោះ ។ ក្រោយ​ពេល​វះកាត់ ជង្គង់​របស់ខ្ញុំ​ត្រូវ​អម​ដែក​ចំនួន​៤​ស​ប្តា​ហ៍ ។ វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ក្នុង​ការ​ដេក​ជាមួយនឹង​ដែក​អម​ទាំង​យប់​ទាំង​ថ្ងៃ​នោះ​» ។

ក្រោយ​ចេញពី​ក្លិប Man Utd កីឡាករ Danny Welbeck រក​គ្រាប់​បាល់​បាន​៤​គ្រាប់​ឱ្យ​ក្លិប​Arsenal​ក្នុង​ចំណោម​ការ​ប្រកួត​២៥​លើក ។