ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់អាយុ៧ឆ្នាំ បានលង់ទឹកស្លាប់ដោយសារតែការឆ្វេសប្រហែសរបស់ឪពុកម្តាយឲ្យទៅលេងទឹកក្រោមស្ពានទី១តែម្នាក់ឯង។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង២០នាទីល្ងាច ថ្ងៃទី១៣ តុលា ២០១៥ នៅចំណុចក្រោមស្ពានទី១ ក្នុងរមណីយដ្ឋានអាងទឹកត្រពាំងថ្ម ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។
ប្រភពព័ត៌មានពីនគរបាលការពារសន្តិសុខសណ្តាប់ធ្នាប់នៅទីនោះបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះសំណាង សីហា អាយុ៧ឆ្នាំ នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ៕


ចែករំលែកព័តមាននេះ