រាជធានីភ្នំពេញ ៖ មុខសញ្ញាចែកចាយថ្នាំញៀនប្រុស-ស្រីដ៏សកម្មចំនួន៥នាក់ (ជនជាតិវៀតណាម) ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលច្បារអំពៅទី២ ធ្វើការឃាត់ខ្លួនបាន កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៣ តុលា ២០១៥ ស្ថិតនៅចំណុចផ្ទះជួលគ្មានលេខ តាមបណ្តោយផ្លូវលំ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់ ១-ឈ្មោះវៀង ធីគីមហ្វុង ភេទស្រី អាយុ៥៤ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវលំភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅទី២ ២-ឈ្មោះអៀង ស្រីមុំ ហៅទៀង ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវលំ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ៣-ឈ្មោះម៉ៅ ហេង ហៅវា់់់ង អាយុ៤០ឆ្នាំ ជាជាងឈើ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ៤-ឈ្មោះវៀង វ៉ាងជីង អាយុ៤៣ឆ្នាំ ជាជាងឈើ ស្នាក់នៅផ្ទះជួល ក្នុងភូមិបឹងក្រយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និង៥-ឈ្មោះឡេ យ៉ាំងម៉ាន់ អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិដើមចាន់ទី១សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ មុខរបរកម្មករសំណង់ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព



ចែករំលែកព័តមាននេះ