គ្រីស្ទៀណូ រ៉ូណាល់ដូ កំពូលតារាបាល់ទាត់ក្លិប Real Madrid បានបង្ហាញអំនួតជាកំពូលកីឡាករថ្មី ក្រោយពីបង្កើតឯតទគ្គកម្មជាកីឡាករបាល់ទាត់ដំបូងដែលដណ្ដើមពានរង្វាន់ស្បែកជើងមាសក្នុងនាមជាជើងឯកស៊ុតបញ្ចូលទីបានច្រើនបំផុតនៅទ្វីបអឹរ៉ុបចំនួន៤ជំនាន់។ កីឡាកររូបនេះស៊ុតបញ្ចូលទីនៅក្នុងក្របខ័ណ្ឌ La Liga អេស្ប៉ាញបានចំនួន៤៨គ្រាប់ពីការចូលលេងចំនួន៣៥លើកក្នុងរដូវកាល២០១៤-២០១៥ ធ្វើឱ្យរូបគេទទួលពានរង្វាន់ខាងលើនៅអឺរ៉ុបចំនួន៤ជំនាន់ ។
កាលពីមុននេះ គ្រីស្ទៀណូ រ៉ូណាល់ដូ ធ្លាប់ទទួលពានរង្វាន់ស្បែកជើងមាសចំនួន៣លើករួចមកហើយ ក្នុងនោះ២លើកនៅក្នុងក្លិប Real Madrid និងមួយលើកទៀតនៅក្លិប Man Utd ។
កំពូលខ្សែប្រយុទ្ធគ្រីស្ទៀណូ រ៉ូណាល់ដូ ថ្លែងថា៖ « នេះជាអំឡុងពេលដ៏វិសេសវិសាលនៅក្នុងអាជីពបាល់ទាត់របស់ខ្ញុំ ។ ការយកបានពានស្បែកជើងមាស៤ជំនាន់ គឺជាវត្ថុដ៏ពិសេសសម្រាប់ខ្ញុំ និងកាន់តែជួយជំរុញឱ្យខ្ញុំចង់ធ្វើឱ្យល្អជាងនេះ ដើម្បីទទួលបានពានស្បែកជើងមាសថ្មីបន្ត » ៕
ចែករំលែកព័តមាននេះ