ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​ខ្ចី​លុយ​លេងល្បែង​ចាញ់​អស់ គ្មាន​អី​សង​គេ​ចាប់​បង្ខាំង ត្រូវ​សមត្ថកិច្ច​ជួយ​រំដោះ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​ទេសចរណ៍​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​រំដោះ​ចេញពី​ក្នុងផ្ទះ​ល្វែង​មួយ​កន្លែង ដោយ​ស្មាន​តែ​ជា​ករណី​ចាប់ជម្រិត ក្រោយ​ពី​រូបគេ​បាន​ជំពាក់​លុយ​ចំនួន​៥​ពាន់​ដុល្លារ ដែល​ខ្លួន​ខ្ចី​យក​ទៅ​លេងល្បែង​នៅ​ក្នុង​កាស៊ីណូ ចាញ់​អស់​គ្មាន​អ្វី​សង ហើយ​ត្រូវ​គេ​ចាប់​បង្ខាំង​អស់​រយៈពេល​២​ថ្ងៃ ។

ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​១៣ តុលា ២០១៥ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១១២EH ផ្លូវ​លេខ​១៦៧ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ម្នាក់​បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ Tan Kou Weng អាយុ​៣៧​ឆ្នាំ ជា​អ្នក​ទេសចរណ៍ ជនជាតិ
ម៉ា​ឡេ​ស៊ី ស្នាក់​នៅ​សណ្ឋាគារ​ស្កា​យ​ផាក ត្រូវ​កម្លាំង​មាន​សមត្ថកិច្ច​ធ្វើការ​រំដោះ​ចេញពី​ក្នុងផ្ទះ​ល្វែង​ខាងលើ នៅ​ពេល​ដែល​រូបគេ​បាន​ទូរស័ព្ទ​ប្រាប់​ឱ្យទៅ​ជួយ​រំដោះខ្លួន​នោះ ។ ក្រោយ​ពី​ភាគី​ជា​ម្ចាស់បំណុល បាន​ធ្វើការ​ចាប់​បង្ខាំង​បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​ទុក​ក្នុងផ្ទះ​ល្វែង​ខាងលើ អស់​រយៈពេល​ពីរ​ថ្ងៃ​កន្លង​មក​ហើយ ដោយសារ​តែ​រូបគេ​បាន​ជំពាក់​លុយ​គេ​ចំនួន​៥​ពាន់​ដុល្លារ ហើយ​លេងល្បែង​ចាញ់​នៅ​ក្នុង​កាស៊ីណូ​អស់​គ្មាន​អ្វី​សង​គេ​នោះ​។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ កាលពី​ថ្ងៃ​ទី​១២ តុលា កន្លង​ទៅ​នេះ បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​បាន​ចូល​ទៅ​លេងល្បែង​នៅ​ក្នុង​កាស៊ីណូ ក៏​បាន​ចាញ់ល្បែង​អស់ប្រាក់​មួយ​ចំនួន​ជា​របស់​ខ្លួន ។ ក្រោយ​ពី​លេង​ចាញ់​អស់ប្រាក់​អស់រលីង​ហើយ​រូបគេ ក៏​បាន​ខ្ចី​លុយ​ពី​ក្រុមហ៊ុន​មួយ​ក្នុង​កាស៊ីណូ មាន​ចំនួន​៥​ពាន់​ដុល្លារ បន្ថែម​ទៀត ដើម្បី​ទៅ​លេង​ស្រង់​ដើម​ជា​បន្ត​ទៀត តែ​ជា​អកុសល​ក៏​ត្រូវ​ចាញ់​ប្រាក់​នោះ​អស់​ទៀត​ទៅ ។ ពេល​ដែល​លេងល្បែង​ចាញ់​ប្រាក់​អស់ហើយ គ្មាន​អ្វី​សង​ទៅ​ភាគី​ខាង​ម្ចាស់បំណុល ក៏​ត្រូវ​បាន​ចាប់ខ្លួន​យក​ទៅ​បង្ខាំង​ទុក​នៅ​ក្នុងផ្ទះ​ល្វែង​ខាងលើ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព