ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធាជាម្ចាស់ចម្ការបា.ញ់ប្រហារកម្មករម្នាក់​ ព្រោះតែ​រឿងមួយ​

7 ខែ មុន
  • រតនគិរី

ខេត្តរតនគិរី ​៖ កម្មករ​ម្នាក់​ត្រូវ​ថៅកែ​ជា​ម្ចាស់​ចំការ​​បា.ញ់ប្រហារ​ បណ្តាល​ឱ្យ​​ស្លា.ប់​ បន្ទាប់ពី​មានការអះអាងថា ​កម្មកររូបនោះ​​បាន​បែក​ថ្នាំ​ហើយ​បង្ក​ការ​អុកឡុក​រករឿង​ចង់វាយ​កញ្ចក់​រថយន្ត​ថៅកែ​ជា​ម្ចាស់​ចំការ​​នោះ ​ទើប​ធ្វើ​ឱ្យ​ថៅកែជាម្ចាស់ចំការរូប​​នោះ​ទប់​កំហឹង​មិន​បាន​ក៏​បា.ញ់ប្រហារតែម្តង ។​ ​ហេតុការណ៍​ខាងលើបានកើតឡើងកាលពី​វេលា​​​ម៉ោង​២និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ​ខែមេសា​…

ខេត្តរតនគិរី ​៖ កម្មករ​ម្នាក់​ត្រូវ​ថៅកែ​ជា​ម្ចាស់​ចំការ​​បា.ញ់ប្រហារ​ បណ្តាល​ឱ្យ​​ស្លា.ប់​ បន្ទាប់ពី​មានការអះអាងថា ​កម្មកររូបនោះ​​បាន​បែក​ថ្នាំ​ហើយ​បង្ក​ការ​អុកឡុក​រករឿង​ចង់វាយ​កញ្ចក់​រថយន្ត​ថៅកែ​ជា​ម្ចាស់​ចំការ​​នោះ ​ទើប​ធ្វើ​ឱ្យ​ថៅកែជាម្ចាស់ចំការរូប​​នោះ​ទប់​កំហឹង​មិន​បាន​ក៏​បា.ញ់ប្រហារតែម្តង ។​

​ហេតុការណ៍​ខាងលើបានកើតឡើងកាលពី​វេលា​​​ម៉ោង​២និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ​ខែមេសា​ ឆ្នាំ​២០២១ ​ត្រង់​ចំណុច​ផ្ទះ​ចំការ ស្ថិត​​ក្នុងភូមិ​គង​យុ ​ឃុំ​ប៉ា​តេ​ ស្រុក​អូរ​យា​ដាវ ​ខេត្តរតនគិរី​។

តាម​ប្រភព​​ព័ត៌មាន​បាន​ឱ្យ​ដឹង​​ថា​ ជន​រង​គ្រោះ​ឈ្មោះ រិ​ន ច​ន្ថា​ ភេទប្រុស ជា​កម្មករ​ស្នាក់​នៅ​បំរើ​​ការ​ប្រចាំ​គ្រួសារ​ជាមួយ​នឹង​ម្ចាស់​ចំការ​ជា​​ជនដៃដល់​នោះ​ ស្ថិត​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​​ជនសង្ស័យជា​ថៅកែម្ចាស់ចំការ​​ខាងលើ​ឈ្មោះ លី ថេ​ង​ជាង ភេទ​ប្រុស ​អាយុ​៤៨​ឆ្នាំ​ មានស្រុក​​កំ​​ណើ​ត​នៅ​ភូមិ​ដំបូក​ ឃុំ​ព្រែក​ដំបូក ​ស្រុក​ស្រី​សន្ធរ ​ខេត្តកំពង់ចាម​ មាន​តួនាទី​ជា​មន្ត្រី​យោធា​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​គង​យុ​ ឃុំ​ប៉ា​តេ​ ស្រុក​អូរ​យា​ដាវ ​ខេត្តរតនគិរី​។

តាម​ប្រភពព័ត៌មានបាន​បន្ត​​ថា​ នៅ​ថ្ងៃ​កើតហេតុ​ កម្មកររូបនោះ​បាន​បែក​ថ្នាំ​ ហើយ​បង្ក​ការ​អុកឡុក​រករឿង​ចង់វាយ​កញ្ចក់​រថយន្ត​ថៅកែ​ម្ចាស់​ចំការ​ជា​ខ្មាន់កាំភ្លើង​នោះ ​ទើប​ធ្វើ​ឱ្យ​ថៅកែ​នោះ​ទប់​កំហឹង​មិន​បាន​ក៏​បា.ញ់ប្រហារ​ ​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​ ហើយ​ក៏​ស្លា.ប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​បរ​កែវ​។

តាម​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​បច្ចេកទេស​រក​ឃើញ​ថា​ គ្រាប់កាំភ្លើ.ង​ត្រូវ​​កម្មកររូបនោះ​ចំនួន​៥​គ្រាប់ ក្នុងនោះ​​ទី​១-​មួយ​គ្រាប់​ចំ​ភ្លៅ​ក្បែរ​ជង្គង់​ខាងស្ដាំ ​គ្រាប់ទី​២-​ចំ​កំភួនជើង​ឆ្វេង គ្រាប់ទី​៣​និង​ទី​៤​ត្រូវ​ចំ​ដើមទ្រូង​ក្រោមក្លៀក​ខាងឆ្វេង ​និង​គ្រាប់​ទី​៥​ចំ​ដើមដៃ​ឆ្វេង​។

យ៉ាងណាមិញ សមត្ថកិច្ចមិន​ទាន់​បញ្ជាក់​នៅឡើយ​ទេ ថា​ ​កម្មកររូបនោះ​ជា​មនុស្ស​ញៀ.ន​ថ្នាំ​មែនឬ​យ៉ាង​ណានោះទេ ។​

ក្រោយ​កើតហេតុ ​កម្លាំង​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្ត​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​​រូប​នោះ​យក​មក​ឃុំខ្លួន​បណ្តោះ​អាសន្ន​ ដើម្បី​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​ផង​ដែរ​៕

Picture