លោក ចឺហ្គេន ក្លុប គ្រូបង្វឹកថ្មីក្លិប Liverpool បានដើរកម្សាន្តក្នុងពេលរាត្រីនៅក្រុងលីវើភូលដោយនាំភរិយាទៅផឹកស្រាបៀរ និងជក់បារី ខណៈពេលអ្នកគាំទ្រសុំថតរូបជាមួយ ។
ក្រោយពីលោកក្លុប អតីតគ្រូបង្វឹកក្លិប Dortmund ក្នុងក្របខ័ណ្ឌ Bundesliga របស់អាល្លីម៉ង់ សម្រេចចិត្តដឹកនាំក្លិប Liverpool រយៈពេល៣ឆ្នាំ និងក្នុងដំណាក់កាលចុងក្រោយដែលលីកធំៗផ្អាកការប្រកួតដើម្បីឱ្យកីឡាករទៅលេងឱ្យក្រុមជម្រើសជាតិខ្លួន ក៏មានអ្នកប្រមាញ់រូបនានាបានថតរូបគ្រូបង្វឹកថ្មីក្លិប Liverpool ចេញដើរកម្សាន្តក្នុងពេលរាត្រីជាមួយភរិយាដែរ ។
លោក ក្លុប និងភរិយា បានដើរកម្សាន្តនៅក្រុងលីវើភូល និងចាត់ទុកថាជាស្ថានភាពបរិយាកាសលេចធ្លោមួយក្នុងក្រុងដ៏ចំណាស់នៅភាគខាងជើងចក្រភពអង់គ្លេស ។ លើសពីនេះនៅក្នុងរូបថតក៏បង្ហាញពីរូបភាពលោក ក្លុប និងភរិយាទទួលទានស្រាបៀរ និងជក់បារីជាមួយអ្នកគាំទ្រផងដែរ ៕
ចែករំលែកព័តមាននេះ