របៀបចាយលុយរបស់អ្នកមាន អ្នកមធ្យម និងអ្នកក្រ !
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មានឥរិយាបថ និងទំលាប់មួយចំនួនរបស់អ្នកមាន អ្នកមធ្យម និងអ្នកក្រធ្វើ ពិតជាមិនដូចគ្នានោះទេ ។ មានការលើកឡើងថា អ្នកមានចាយលុយតិចណាស់…
រាជធានីភ្នំពេញ ៖ មានឥរិយាបថ និងទំលាប់មួយចំនួនរបស់អ្នកមាន អ្នកមធ្យម និងអ្នកក្រធ្វើ ពិតជាមិនដូចគ្នានោះទេ ។ មានការលើកឡើងថា អ្នកមានចាយលុយតិចណាស់…
រាជធានីភ្នំពេញ ៖ មានឥរិយាបថ និងទំលាប់មួយចំនួនរបស់អ្នកមាន អ្នកមធ្យម និងអ្នកក្រធ្វើ ពិតជាមិនដូចគ្នានោះទេ ។ មានការលើកឡើងថា អ្នកមានចាយលុយតិចណាស់ រីឯងអ្នកក្រចាយលុយលើសប្រាក់ចំណូលខ្លួនឯង យ៉ាងណាមិញ នៅខាងក្រោមនេះជាការចែករំលែកអំពីរបៀបនៃការចាយលុយ របស់មនុស្ស ៣ ប្រភេទ គឺអ្នកមាន អ្នកមធ្យម និងអ្នកក្រ ពីអ្នកជំនាញម្នាក់ ។
លោកគ្រូ អួន សារ៉ាត់ ជាអ្នកបណ្តុះបណ្តាលនៅក្នុងក្លិបអ្នកជំនួញឆ្លាតវៃ បានចែករំលែកដូចនេះថា ៖
អ្នកក្រ ៖ អ្នកក្រដែលខ្ញុំកំពុងនិយាយនេះ គឺជាអ្នកមានគំនិតក្រ ។ អ្នកក្រ គឺគាត់បានលុយមកគាត់ចាយទាំងអស់ ដោយមិនសល់សូម្បីតែបន្តិច ប៉ុន្តែគាត់ចាយមិនបានដល់ជ្រុលខ្លួននោះទេ ។ ប្រភេទមនុស្សនេះ គឺគាត់ចាយទៅលើរបស់ឥតបានការជាច្រើន និងចាយទៅលើរឿងដែលមិនទាន់ដល់ពេលចាយ ដូចជាការទិញសម្លៀកបំពាក់ថ្លៃៗ ប្រ៊េនៗ ចូលហាងកាហ្វេ សូម្បីតែហាត់ប្រាណក៏ចាំបាច់ចាយលុយដែរ ។ អ្នកខ្លះចេញពីធ្វើការមិនទាន់ទេ ទៅបបួលគេផឹក ខ្លះទៀតទៅឌុបសង្សាដើរលេងរាល់ល្ងាច ។ ប៉ុន្តែអ្នកទាំងនេះមិនទាន់ថ្លើមធំទៅជំពាក់លុយគេទេ ដោយសារតែប្រាក់ខែ និងប្រាក់ចំណូលរបស់ពួកគាត់នៅតិចតួច ដូចនេះមិនមានលទ្ធភាពបង់រំលោះអ្វីនោះទេ បានត្រឹមតែចាយអស់ៗប៉ុណ្ណោះ ។ ហើយអ្នកដែលធ្ងន់ករខ្លាំងគេនោះគឺប្រភេទមនុស្សគិតមធ្យម (មកស្រាយខាងក្រោម) ។
អ្នកមធ្យម ៖ អ្នកមធ្យមភាគច្រើនហ៊ានធ្វើអ្វីៗ ខ្លាំងជាងអ្នកក្រ ប្រដាប់ប្រដាប្រើប្រាស់របស់ពួកគេថ្លៃៗ ហើយមានអ្នកខ្លះអឿទៀតផង ។ អ្វីដែលអ្នកក្រធ្វើនឹងអ្នកមធ្យមក៏ធ្វើដែរ តែពួកគាត់ហ៊ានធ្វើច្រើនជាងអ្នកក្រ គាត់ហ៊ានចំណាយបង់រំលោះ ឡានថ្លៃៗ ផ្ទះថ្លៃៗ និងបង់រំលោះរបស់របរដែលធ្វើឱ្យអគ្គិសនីឡើង ដូចជា ដាក់ទូរទស្សន៍ធំៗ ទូទឹកកកធំៗ ម៉ាស៊ីនត្រជាក់ធំៗ ។ល។ កន្លែងនេះខុសពីអ្នកក្រ ដោយសារអ្នកក្រចាយលុយអស់ទៅរកលុយយកមកចាយទៀត ដល់អ្នកមធ្យមនេះចាយលុយអស់ហើយហ៊ានជំពាក់លុយគេទៀត ។ អ្នកធម្យមនេះ ភាគច្រើនហាងល្មមៗមិនចូលទេ សណ្ឋាគារល្មមក៏មិនដេកដែរ រីឯរបស់ប្រើប្រាស់ថោកៗក៏មិនប្រើដែរ ។
នៅពេលមានម្ចាស់បំណុលច្រើន (បង់រំលោះគ្រប់របស់ រួមទាំងផ្ទះផងដែរ) នោះវាពិតជាធ្វើឱ្យពួកគាត់មានការព្រួយបារម្ភជាងមុន ហើយប្រសិនជាថ្ងៃណាមួយដែលមានហានិភ័យ គាត់ខូចសុខភាព មានគ្រោះថ្នាក់កើតឡើង និងសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួល តួរយ៉ាងដូចក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ពិភពលោកមានវិបត្តិកូវីដ ១៩ មានកន្លែងជាច្រើនត្រូវបានកាត់បន្ថយបុគ្គលិក គេត្រូវរំសាយកម្មករ និងធ្វើឱ្យមនុស្សមានការប្រិតប្រៀងក្នុងការចាយវាយ ដូចនេះចៃដន្យគាត់ជាមនុស្សក្នុងចំណោមដែលគេត្រូវកាត់បន្ថយ តើត្រូវធ្វើយ៉ាងណា ។ អ្នកមធ្យមមួយប្រភេទទៀត បានប្រើប្រាស់លុយខុស គឺចាយលុយទៅលើការរកស៊ី ឬគាត់ឱ្យលុយកូនចៅទៅរកស៊ី ខណៈពេលដែលអ្នកទាំងនោះមិនទាន់បានរៀនសូត្រឬមានចំណេះដឹងក្នុងការរកស៊ីងផង ។ ត្រង់នេះចង់មានន័យ គាត់សន្សំប្រាក់ខែរបស់គាត់បានជាង ២មុឺនដុល្លារ ស្រាប់តែមិនទាន់បានយល់ដឹងអ្វីទេ ក៏យកលុយនោះទៅធ្វើអាជីវកម្ម ៦ ខែក្រោយមកគ្មានលុយបង់ឱ្យគេ គ្មានលុយបង់ឱ្យបុគ្គលិក (មិនចេះរកស៊ី យកលុយទៅរកស៊ី) ។
អ្នកមាន ៖ អ្នកដែលមានគំនិតជាអ្នកមាន គេមានគំនិតខុសពីអ្នកពីរប្រភេទខាងលើ បើនិយាយពីរឿងបំណុល គេមិនទិញបំណុលទេ ហើយនិយាយពីរឿងរកស៊ីក៏គេមិនរកស៊ីឆៅៗដែរ គឺគេទៅរៀនឱ្យឆ្អិនសិន គេអត់ទៅទិញឡានបង់រំលោះ ទិញផ្ទះបង់រំលោះទេ គឺគេយកលុយទៅរកស៊ី ។ នៅពេលដែលគេបានរៀនសូត្រ នោះគេនឹងអាចមើលឃើញថា របស់ណាអាចវិនិយោគបាន កន្លែងណាអាចរកស៊ីបាន ។ បើនិយាយពីការទិញវិញ គឺគេគិតពិចារណាយ៉ាងល្អិតល្អន់ ទិញហើយទាល់តែចំណេញទើបគេទិញ ឧទាហរណ៍រឿងឡានមួយចុះ ទិញឡានមួយទិញសម្រាប់ជួល បានចំណូលជាប្រចាំមកវិញ ហើយគេបានគិតថាប្រសិនជាជួលមិនដាច់ គេយកទៅដឹកទំនេញនេះនោះ ។ សម្រាប់ផ្ទះវិញប្រសិនជាគេទិញហើយអាចរកស៊ី ឬអាចជួលបានថ្លៃ (អាចរកចំណូលបានមកវិញ) គេនឹងទិញ ប្រសិនជាគេគិតថា មិនបានចំណេញអ្វីនោះពួកគេសុខចិត្តនៅផ្ទះជួលសិន ។ មនុស្សដែលមានគំនិតអ្នកមានសន្សំប្រាក់គឺដើម្បីតែការវិនិយោគរបស់ពួកគេប៉ុណ្ណោះ គេមិនចំណាយទៅលើរបស់របរថ្លៃៗនោះទេ តែគេចំណាយទៅលើការសិក្សានិងការទំនាក់ទំនងសង្គម និងមនុស្សដែលមានប្រយោជន៍ គេមិនទំនាក់ទំនងជាមនុស្សស៊ីផឹកឥតប្រយោជន៍ បើទោះបីគេស៊ីផឹកក៏គេមានចំណេះដឹងនិងបែបជំនួញដែរ មិនមែនស៊ីផឹករាល់ថ្ងៃ គាស់ផាច់ដាច់ៗនោះទេ ។ អ្នកមានធ្វើការមិនទាំងយប់ទាំងថ្ងៃ គ្មានសៅរិ៍អាទិត្យនោះទេ ចំណែកអ្នកក្រនិងមធ្យមធ្វើការឱ្យគេ ដល់ម៉ោងចេញៗហើយ ៕
ចែករំលែកព័តមាននេះ