ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របី​ញីវ័ធ​ម្ចាស់​ឯងធ្លាយ​ពោះ​វៀន​គួរ​ឱ្យ​ញាក់​សាច់​

8 ឆ្នាំ មុន

ខេត្តស្វាយរៀង​ ៖​ ក្មេង​ប្រុស​ម្នាក់​ដេញ​ក្របី​ទៅ​ឃ្វាល​ត្រូវ​ក្របី​ខ្លួនឯង​វ័ធ​ធ្លាយ​ពោះ​វៀន​មួយ​ទ្រេល​មក​ក្រៅ​គួរ​ឲ្យ​ញាក់​សាច់​ កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​១៣ ​តុលា ​២០១៥ ​នៅ​ឯ​វាលស្រែ​ចម្ងាយ

ខេត្តស្វាយរៀង​ ៖​ ក្មេង​ប្រុស​ម្នាក់​ដេញ​ក្របី​ទៅ​ឃ្វាល​ត្រូវ​ក្របី​ខ្លួនឯង​វ័ធ​ធ្លាយ​ពោះ​វៀន​មួយ​ទ្រេល​មក​ក្រៅ​គួរ​ឲ្យ​ញាក់​សាច់​ កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​១៣ ​តុលា ​២០១៥ ​នៅ​ឯ​វាលស្រែ​ចម្ងាយ​១​គីឡូម៉ែត្រ​ពី​ ​ភូមិ​ស្ថិត​ក្នុង​ភូមិ​សំរោង​ ឃុំ​ជ្រៃ​ធំ ​ស្រុក​រមាស​ហែក​។​

បើ​តាម​បុរសជា​ឪពុក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​កូនប្រុស​របស់​គាត់​ឈ្មោះ​សៅ ​លៅ អាយុ​១៤​ឆ្នាំ​ បាន​ដេញ​ក្របី​ទៅ​ឃ្វាល​នៅ​ឯ​វាលស្រែ​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ​ មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​ក្របី​ញី​មួយ​ក្បាលនោះ​ស្ទុះ​មក​វ័ធ​​ត្រូវ​មួយ​ស្នែង​ចំ.ពោះ​ធ្លាយ​​​ពោះវៀន​មក​ក្រៅ​មួយ​ទ្រេល ហើយ​ត្រូវ​ក្មេង​ៗ​ទៅ​ឃ្វាលក្របី​ជាមួយ​គ្នា​​​ហៅ​ចាស់ទុំ​ឲ្យ​សែង​មក​ភូមិរួច​ហៅ​រថយន្ត​សា​មុ​យ​ដឹក​មក​កាន់​មន្ទីរពេទ្យ​ខេត្ត​ដើម្បីសង្គ្រោះ​ តែដោយ​របួស​ធ្ងន់ធ្ងរ​ពេក​ លោកគ្រូ​ពេទ្យ​ក៏​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ថ្ងៃ​ដដែល​។

ក្រុម​គ្រួ​សារបាន​ប្រាប់​ឲ្យឹ​ង​ថា​ មិន​ទាន់​ដឹង​វាសនា​កូនប្រុស​របស់​គាត់​យ៉ាងណា​ទេ ពី​ព្រោះ​កំពុង​នៅ​បន្ទប់​ស​ង្គោះ​បន្ទាន់​នៅឡើយ ដោយ​សារ​បាត់បង់​ឈាម​ច្រើន ​និង​ធ្លាយ​ពោះវៀន​។ ចំពោះ​ក្របី​ក្រុម​គ្រួសារ​ចាប់ចង​ទុក​នៅផ្ទះ​ និង​ត្រៀម​លក់​ឲ្យ​ឈ្មួញ​៕