ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌ​ពោធិ៍​សែន​ជ័យនឹ​ង​រៀបចំ​ឱ្យ​​មានការ​លក់ដូរ​តាម​វិធានការ ៣​កុំ និង​​៣​ការពារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​លោក​ហែម ដា​រិ​ទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​បង្ហោះ​សារ​នៅ​លើ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​លោក​នា​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២១​ថា «​យើង​នឹង​រៀបចំ​អោយ​មានការ​លក់ដូរ​តាម​របៀប​ក្នុង​រូប​នេះ គឺ​3​កុំ​& 3​ការពារ​។…

រាជធានី​ភ្នំពេញ​ ៖ ​លោក​ហែម ដា​រិ​ទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​បង្ហោះ​សារ​នៅ​លើ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​លោក​នា​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២១​ថា «​យើង​នឹង​រៀបចំ​អោយ​មានការ​លក់ដូរ​តាម​របៀប​ក្នុង​រូប​នេះ គឺ​3​កុំ​& 3​ការពារ​។ អ្នកលក់​និង​អ្នកទិញ​គឺ​ត្រូវ​ពាក់​ម៉ាស់​ទាំងអស់​គ្នា ។ តើ​បងប្អូន​គាំទ្រ​ឬទេ? បើ​គាំទ្រ​សូម​ជួយ Like Comments និង Share ដោយ​ក្តី​គោរព​»​។ ​អម​ជាមួយ​សារ​ខាងលើ​ក៏​មាន​រូបភាព​ចំនួន​២​សន្លឹក​ផង​ដែរ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ទីកន្លែង​លក់ដូ​វ​ប្រកបដោយ​សោភ័ណ​ភាព និង​មាន​របៀបរៀបរយ​ជា​ពិសេស​មាន​គម្លាត​សុវត្ថិភាព​ត្រឹមត្រូវ​អនុលោម​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​។

ក្រោយ​ពី​ការ​បង្ហោះ​មាន​អ្នក​ចូល​ទៅ​ឡា​ច ស៊ែរ និង​ខ​មិន​ច្រើន ដែល​ភាគច្រើន​សុទ្ធតែ​បាន​គាំទ្រ​ទៅ​លើ​ចំណាត់ការ​នេះ​និង​បញ្ចេញ​បោប​ល់​ខុស​ៗ​ពី​គ្នា ក្នុង​នោះ​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ​Leang Tong បាន​ខ​មិន​ថា «​បើ​យើង​អាច​រៀបចំ​និង​គ្រប់គ្រង​បាន​ល្អ​ការ​ឆ្លង​ក៏​នឹង​កាត់​បន្ថយ​ទៅ​ៗ​រហូត​អស់​ថ្ងៃ​ណាមួយ​មិន​ខាន​។​ព្រោះ​អាហារ​ហូប​ចុក​គឺជា​អាយុជីវិត​ប្រចាំ​ថ្ងៃ​សំខាន់​មិន​អាច​ខ្វះ​បាន​យើង​អាច​គ្រប់គ្រង​អនាធិប្បតេយ្យ​បាន​ច្រើន​ព្រម ទាំង​ការ​ចម្លង​ផង​ធ្វើ​អោយ​ប្រជាជន​បាន​ស្ងប់ចិត្ត​រឿង​ម្ហូបអាហារ ហើយ​អាច​ជា​ប្រភព​ជួយ​ដល់​អ្នក​ខ្វះខាត​មែនទែន​បាន​ទៀត​ផង​។

ចំណែក​ហ្វេ​ស​ប៊ុ​ក​មួយទៀត​ឈ្មោះ​Hean Ratha បាន​ខ​មិន​ថា​«​ធ្វើ​អ​ញ្ចឹ​ង​ល្អ​ណាស់​បង​អភិបាល ។ បើ​រៀបចំ​នៅ​ទីណា​ជួយ​ផ្តល់​ព័ត៌មាន​អោយ​ក្រុម​ព័ត៌មាន​ប្រចាំ​រដ្ឋបាល​រាជធានី​ផង ក្រុម​យើងខ្ញុំ​នឹង​ចុះ​ទៅ​ផ្តិត​យក​រូបភាព​និង​ផ្សព្វផ្សាយ​ជូន​សាធារណៈជន​អោយ​បាន​ជ្រាប បន្ថែម​ទៀត​។​អរគុណ បង​អភិបាល​»​។

យោង​តាម​គំនិត​នេះ​គឺ​លោក​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​បំណង​ដើម្បី​ជួយ​សម្រាល​ការ​លំបាក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ចង់​ទិញ​បន្លែ ត្រី សាច់ និង​គ្រឿង​ឧបភោគបរិភោគ​ផ្សេង ក្នុង​ពេល​ដែល​ជម្ងឺ​COVID-19​កំពុង​វាយលុក​ខ្លាំង​នេះ ហើយ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​បិទ​ខ្ទប់​ដើម្បី​ទប់ស្កាត់​និង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជម្ងឺ​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ