ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បញ្ចប់​សមយុទ្ធ​យោធា​ធំ​មួយ​មាន​ទាហាន​ចូលរួម​140​ពាន់​នាក់

10 ឆ្នាំ មុន

យោង​តាម​ស៊ី​ន​ហួ​ថា សមយុទ្ធ​យោធា​ដ៏​ធំ​រយៈពេល​៣​ថ្ងៃមួយ​ដោយ​មានការ​ចូលរួម​របស់​កងទ័ពជើងគោក ជើង​អាកាស និង​កម្លាំង​មី​ស៊ី​ល​ចិន​បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​១៣ តុលា នៅ​តំបន់​ខ្ពង់រាប​នៃ​ខេត្ត​គិញ​ហៃ​ភាគ​ពាយ័ព្យ​ចិន ។

សមយុទ្ធ​នេះ​រៀបចំ​ធ្វើ​ឡើង​ដោយ​ទីបញ្ជាការដ្ឋាន​នៃ​យោធភូមិ​ភាគ LANZHOU របស់​កងទ័ព​ប្រជាជន​ចិន ហើយ​ចូលរួម​ដោយ​កង​ទាហាន​១៤០.០០០​នាក់ ជា​សមយុទ្ធ​ចុង​ក្រោយ​មួយ​នៃ​សមយុទ្ធ​ប្រចាំឆ្នាំ​មានឈ្មោះ​ថា សកម្មភាព​២០១៥ ដែល​រួម​មាន​សមយុទ្ធ​៥ ។ សមយុទ្ធ​យោធា​ដំបូង​ចាប់ផ្តើម​ពី​ដំណាច់ខែ​កក្កដា ។ នេះ​ជា​សមយុទ្ធ​យោធា​ធំ​បំផុត​ដែល​ចិន​រៀបចំ​ធ្វើ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សំដៅ​សាកល្បង​ចំណេះដឹង​ខាង​អវកាស និង​សមត្ថភាព​ឯទៀត​ៗ ។

សមយុទ្ធ​យោធា​៤​ទៀត​ត្រូវ​បាន​រៀបចំ​ធ្វើ​ដោយ​ទីបញ្ជាការដ្ឋាន​យោធភូមិ​ចេ​ង​ឌូ យោធភូមិ​ភាគ​ណា​ន​ជី​ញ យោធភូមិ​ភាគ GUANGZHOU និង​កង​ម៉ា​រី​ន​ចិន ៕