ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ធំ​ម៉ាក់ BMW បើក​លឿន​បុក​ជាមួយ​ហុងដា​វេ​វ​ពេញទំហឹង​បណ្តាល​ឲ្យ​ឆាបឆេះ​ម៉ូតូ​ធំ​អស់ទាំង​ស្រុង​និង​របួសធ្ងន់​ស្រាល​៣​នាក់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ម៉ូតូ​ធំ​ម៉ាក់ BMW បើក​លឿន​បុក​ជាមួយ​ហុងដា​វេ​វ ពេញទំហឹង​បណ្តាល​ដួល​ឆាបឆេះ​ម៉ូតូ​ធំ​អស់ទាំង​ស្រុង និង​របួសធ្ងន់​ស្រាល​៣​នាក់ នៅ​វេលា​ម៉ោង​១២.១០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែមេសា…

បន្ទាយ​មាន​ជ័យ ៖ ម៉ូតូ​ធំ​ម៉ាក់ BMW បើក​លឿន​បុក​ជាមួយ​ហុងដា​វេ​វ ពេញទំហឹង​បណ្តាល​ដួល​ឆាបឆេះ​ម៉ូតូ​ធំ​អស់ទាំង​ស្រុង និង​របួសធ្ងន់​ស្រាល​៣​នាក់ នៅ​វេលា​ម៉ោង​១២.១០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២១ ស្ថិត​ភូមិ​ថ្មដែកកេះ ឃុំ​បន្ទាយឆ្មា ស្រុក​ថ្មពួក ។

លោក​វរៈសេនីយ៍ទោ លីវ គុណ មន្ត្រី​នគរបាល​ស្រុក​ថ្មពួក​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ដែល​របួសធ្ងន់​ស្រាល​៣​នាក់ មាន​១.​ឈ្មោះ រិ ខោ​វ ភេទ​ប្រុស អាយ​២៧​ឆ្នាំ (​បាក់​ភ្លៅ​ឆ្វេង​) ២.​ឈ្មោះ អែម នី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​បាក់ដៃ​ឆ្វេង និង​ជើង​ឆ្វេង​) ជន​រង​គ្រោះ​ទាំង​២​នាក់ រស់នៅ​ភូមិ​បន្ទាយឆ្មារ​ត្បូង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ៣.​ឈ្មោះ លី ពី​ឆៃ ភេទ​ប្រុស​អាយុ​៦៣​ឆ្នាំ (​របួសស្រាល​)​រស់នៅ​ភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ព្រៃ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

លោក​បាន​បញ្ជាក់​ថា ៖ នៅ​ពេល​គ្រោះថ្នាក់​កើតឡើង​គឺ​ឈ្មោះ លី ពី​ឆៃ បើកបរ​ម៉ូតូ​ធំ​ម៉ាក់ BMW.GS1200CC​ដែល​ពាក់​ផ្លា​ក់​លេខ​ភ្នំពេញ​1HD.5556 ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ហើយ​ឈ្មោះ រិ ខោ​វ បាន​បើកបរ​ម៉ូតូ​វ៉េវ​ឌុ​ប​ឈ្មោះ អែម នី ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា​ដល់​ផ្លូវបំបែក​ច្រមុះជ្រូក​បាន​បុក​ពេញទំហឹង បណ្តាល​អោយ​ម៉ូតូ​ធុន​ធំ​ម៉ាក់ BMW ដួល​ឆាប​ឆៅ​អ្នកបើកបរ​របួសស្រាល និង​ភាគី​ម្ខាង​ទៀត​ដែល​ជិះ​ឌុ​ប​គ្នា បណ្តាល​របួសធ្ងន់​ម្នាក់​បាក់​ភ្លៅ​ឆ្វេង ម្នាក់​ទៀត​បាក់​ភ្លៅ និង​ដៃ​ម្ខាង​របួសធ្ងន់​ត្រូវ​បាន​សង្គ្រោះ ។

លោក​វរៈសេនីយ៍ទោ លីវ គុណ បាន​បញ្ជាក់​ថា ៖ ក្រោយ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្រុក​ថ្មពួក បាន​ចុះ​ទៅ​ពិនិត្យ​វាស់វែង​ឃើញ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​បង្ក​ដោយ​អ្នកបើកបរ​ម៉ូតូ​ធំ​បើក​ក្នុង​ល្បឿន​លឿន ហើយ​អ្នក​បើ​បរ​ម៉ូតូ​វ៉េវ បើកបរ​ឡើង​ផ្លូវបំបែក មិន​ប្រយ័ត្ន​ទើប​បង្ក​គ្រោះថ្នាក់​បណ្តាល​របួសធ្ងន់​ស្រាល​៣​នាក់ និង​ខូចខាត​ម៉ូតូ​ឆាបឆេះ​អស់ទាំង​ស្រុង​ម៉ូតូ​ធំ និង​ម៉ូតូ​វេ​វ​ខូចខាត​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ