ខេត្តបាត់ដំបង ៖ រយៈពេល៣ថ្ងៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាឆ្នាំ២០១៥ នេះ សម្រាប់ខេត្តបាត់ដំបង ករណីគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងជាងឆ្នាំមុន នេះបើតាមមន្ត្រីការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋានខេត្តបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៤តុលា ២០១៥ នេះ ។
លោក ណយ សុភី នាយផ្នែកបូកសរុបនៃការិយាល័យចរាចរណ៍ជើងគោកខេត្តឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១១តុលា ដល់ថ្ងៃទី១៣ តុលា នាឱកាសបុណ្យភ្ជុំបិណ្ឌ មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៤លើក ស្លាប់មនុស្ស៣នាក់ របួសធ្ងន់៦នាក់ របួសស្រាល១៥នាក់ ខូចខាតម៉ូតូ៦គ្រឿង ម៉ូតូកង់៣មួយគ្រឿង និងរថយន្តធុនតូច១គ្រឿង ។
ជុំវិញការការកើនឡើងនៃករណីគ្រោះថ្នាក់ចរាចរណ៍នេះ កោះសន្តិភាពមិនអាចសុំការបន្យល់បន្ថែមពីលោកសាត គីមសាន ប្រធានការិយាល័យចរាចរណ៍ជើងគោកខេត្តអំពីមូលហេតុនៃការបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះបានទេ នៅព្រឹកថ្ងៃដដែល
នេះ ។
ចែករំលែកព័តមាននេះ