ប្រទេសចិន ៖ នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ដែលបង្ហោះកាលពីមួយម៉ោងមុននេះបានសរសេរមានអត្ថន័យទំាងស្រុងថា “កាលពីរាត្រីថ្ងៃទី១៣ ខែតុលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម Wang Jianui រដ្ឋមន្រ្តីគណៈទាក់ទងអន្តរជាតិនៃបក្សកុម្មុយនីស្តចិន ។ ក្នុងជំនួបពិភាក្សានោះដែរ ឯកឧត្តម Wang Jianui មានប្រសាសន៍បន្តថា ការជួបពិភាក្សាជាមួយសម្តេចនៅពេលនេះ គឺដើម្បីបង្កើននូវភាពស្និទ្ធស្នាលនិងដើម្បីកិច្ចការលើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរ ។
ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលជានិច្ចកាលតែងតែជួយ ដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។
បន្ទាប់ពីបញ្ចាប់នូវកិច្ចសន្ទនាគ្នារួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តម Wang Jianui រដ្ឋមន្រ្តីគណៈទាក់ទង អន្តរជាតិនៃបក្សកុម្មុយនីស្តចិន និង ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ អញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារពេលរាត្រី ក្នុងបរិយាកាសស្និទស្នាលរាក់ទាក់បំផុត “៕





ចែករំលែកព័តមាននេះ