ខេត្តកំពង់ធំ ៖ ប្រភពពីលោកវរសេនីយ៍ឯក កែវ ហួ ស្នងការរងនគរបាលបានខេត្តកំពង់ធំ និងជាប្រធានការិយាល័យកណ្តាលសណ្តាប់ធ្នាប់បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌគិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ តុលា ២០១៥ កើតមានចំនួន១០លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន០៤នាក់ ស្រី២នាក់ ខូចខាតរថយន្តធំ០៣គ្រឿង ម៉ូតូ១០គ្រឿង ម៉ូតូកង់បី០១គ្រឿង និងកង់០១គ្រឿង ។
គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីការបើកបរលឿនមាន៣ករណី បើកបរជែងគ្រោះថ្នាក់២ករណី បើកបរប្តូរទិសមិនប្រយ័ត្ន២ករណី និងបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង២ករណី ។
ជាក់ស្តែងគ្រាន់តែថ្ងៃទី១៣ តុលា ២០១៥ មួយថ្ងៃគ្រោះថ្នាក់ចរាចរណ៍កើតមានចំនួន២លើក បណ្តាលឲ្យមនុស្សស្លាប់០៣នាក់ និងរបួសធ្ងន់-ស្រាលចំនួន០២នាក់ ៕
ព័ត៌មានលម្អិតនឹងផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព






ចែករំលែកព័តមាននេះ