ខេត្តកំពង់ស្ពឺ ៖ ក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ តុលា គ្រោះថ្នាក់ចរាចរណ៍នៅទួទំាងខេត្តកំពង់ស្ពឺបានកើតឡើងចំនួន១១លើក សម្លាប់មនុស្ស០៨នាក់ និងរបួស១៦នាក់ ក្នុងនោះ០៨នាក់របួសធ្ងន់ ខូចខាតរថយន្តតូចធំ៥គ្រឿង និងរ៉ឺម៉កម៉ូតូ១គ្រឿង។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរណ៍១១លើកខាងលើ ភាគច្រើនបណ្តាលមកពីស្រវឹង និងបើកល្មើសល្បឿនកំណត់។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕



ចែករំលែកព័តមាននេះ