ខេត្តបន្ទាយមានជ័យ ៖ មនុស្ស៣នាក់ស្លាប់ក្នុងករណីផ្សេងៗគ្នា គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ តុលា ២០១៥ ក្នុងនោះម្នាក់លង់ទឹក ម្នាក់ចង.ក និងម្នាក់ទៀតដេកស្លាប់ (ជាជនជាតិស៊ីងហ្គាពួរ) ។
ករណីដេកស្លាប់ ត្រូវគេប្រទះឃើញកាលពីវេលាម៉ោង០៤រសៀលថ្ងៃទី១១ តុលា នៅបន្ទប់ជួលនៃអគាររបស់ក្រុមហ៊ុនកាស៊ីណូហ្គោលដឹនក្រោន ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ដោយជនរងគ្រោះជាជនជាតិស៊ីងហ្គាពួរ អាយុ៧៣ឆ្នាំ មានប្រពន្ធជាជនជាតិថៃ បើកហាងម៉ាស្សានៅកន្លែងកើតហេតុ ។
ករណីលង់ទឹក បានកើតឡើងកាលពីវេលាម៉ោង០២រសៀលថ្ងៃទី១២ តុលា ស្ថិតនៅចំណុចអូរខៃដន ក្នុងភូមិកូនដំរី សង្កាតនិមិត្តដោយជនរងគ្រោះឈ្មោះសួន រ៉ូសាន់ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ។ ជនរងគ្រោះត្រូវគេប្រទះឃើញនៅព្រឹកថ្ងៃទី១៤ តុលា នេះ ។
ដោយឡែកករណីចង.ក បានកើតឡើងកាលពីម៉ោង១រសៀលថ្ងៃទី១៣ ស្ថិតនៅខ្ទមមួយ ក្នុងចំការស្វាយរបស់មន្ត្រីអាវុធហត្ថម្នាក់ក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ទោះជាយ៉ាងណា សពចង.កនេះ មិនទាន់ស្គាល់អត្តសញ្ញាណទេព ដោយសពត្រូវបានសមត្ថកិច្ចដឹកទៅតម្កល់នៅវតត្តបាលិ
លេយ្យ ក្នុងភូមិក្បាលស្ពាន១ ដើម្បីរង់ចាំសាច់ញាតិ ៕




ចែករំលែកព័តមាននេះ