រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា បើមិនមានអ្វីប្រែប្រួលទេ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៤ តុលា បន្តិចទៀតនេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្ថសួងការបរទេសនឹងអនុញ្ញាតឱ្យក្រុមយុវជននាវាអាស៊ានជប៉ុនលើកទី៤២ចូលជួបសម្តែងការគួរសមនៅទីស្តីការក្រសួង។
ដោយឡែកនៅវេលាម៉ោង១១ព្រឹកថ្ងៃដដែលនេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹងអនុញ្ញាតឱ្យលោក KIM HONG KYUN អនុរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េទទួលបន្ទុកនយោបាយចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង៕
ចែករំលែកព័តមាននេះ