ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ព្រោះតែតូចចិត្តខ្លួនមានជំងឺប្រចាំកាយព្យាបាលមិនជា ដែលហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីម៉ោង០៦ និង៣០នាទីព្រឹកថ្ងៃទី០៨ តុលា ២០១៥ ស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលារប្អៀរ ស្រុករលា
ប្អៀរ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះហ៊ាន សម្បត្តិ អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិជរៅ ឃុំរលារប្អៀរ ស្រុករលារប្អៀរ ។ បើតាមស្ត្រីជាម្តាយឱ្យដឹងថា កូនប្រុសគាត់ដែលចង.កសម្លាប់ខ្លួននេះ សង្ស័យតូចចិត្តមានជំងឺប្រចាំកាយ និងមានវិបត្តិផ្លូវចិត្តផង ព្រោះប៉ុន្មានថ្ងៃនេះ គេបានទាស់ទែងគ្នាជាមួយប្រពន្ធ ហើយបានមកស្នាក់នៅក្នុងភូមិព្រៃខ្មែរជាមួយគាត់ជាម្តាយ ។
នៅថ្ងៃកើតហេតុ គាត់ជាម្តាយបានក្រោកដាំបាយនៅវេលាម៉ោង៥ទៀបភ្លឺ ពេលនោះគាត់ឃើញកូនរបស់គាត់ដេកនៅក្នុងបន្ទប់នៅឡើយ លុះពេលគាត់ដាំបាយឆ្អិន គាត់ក៏ឡើងទៅលើផ្ទះដាស់កូនឱ្យក្រោក តែមិនឮសូរឆ្លើយ ហើយឃើញបន្ទប់គេខ្ទាស់គន្លឹះពីក្នុងជាប់ថែមទៀត ។ ដោយមានការសង្ស័យគាត់ក៏គាស់បង្អួចមើល ក៏ឃើញកូនរបស់គាត់ចង.កនឹងធ្នឹមផ្ទះស្លាប់បាត់ទៅហើយ
ក្រោយពីសមត្ថកិច្ចជំនាញធ្វើការពិនិត្យ និងធ្វើកោសល្យតាមបច្ចេកទេសហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសាចង.កសម្លាប់ខ្លួនពិតមែន រួចបានប្រគលឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
ដោយឡែក ក្នុងថ្ងៃដដែលនេះដែរ នៅវេលាម៉ោង០២និង១៥នាទីរសៀល មានកុមារាម្នាក់អាយុ៦ឆ្នាំ ឈ្មោះអែល ណាឃីម អាយុ៦ឆ្នាំ ក៏បានលង់ទឹកស្លាប់ដែរ ខណៈចុះទៅលេងទឹកស្ទឹងនៅចម្ងាយជាង១គីឡូម៉ែត្រពីផ្ទះ ស្ថិតក្នុងភូមិពពាលពក ឃុំគោកបន្ទាយ ស្រុករលារប្អៀរ។
ចែករំលែកព័តមាននេះ