ខេត្តស្វាយរៀង ៖ លោកឧត្តមសេនីយ៍ឯក តន់ សាលី អគ្គនាយករងមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព និងលោកជំទាវ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣ នៅវត្តព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ និងវត្តប្រជុំអង្គ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១០ តុលា ២០១៥ ។
បើតាមលោកតន់ ចាន់ អាយុ៦៣ឆ្នាំ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ឯក តន់ សាលី មានស្រុកកំណើតនៅភូមិបាក់រនាស់សង្កាត់សង្ឃ័រ ហើយបានមកចូលរួមកាន់បិណ្ឌក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តព្រៃឆ្លាក់ និងវត្តប្រជុំអង្គជារៀងរាល់ឆ្នាំ មិនដែលខានឡើយ ។
ហើយនៅវេនទី១៣ នេះ លោកបាននិមន្តព្រះសង្ឃចំនួន៤អង្គគង់នៅវត្តព្រៃឆ្លាក់សូត្រមន្តបង្សុកូលនៅចេតីយ៍ ដើម្បីឧទ្ទិសមគ្គផលបុណ្យជូនដល់មាតាបិតា និងជីដូនជីតាញាតិការដែលបានទៅកាន់នូវសុគតិភព និងបានប្រគនទេយ្យទានដល់ព្រះស្ឃ២អង្គ ក្នុងមួយអង្គ១០ម៉ឺនរៀល ព្រះភិក្ខុ២អង្គក្នុង១អង្គ៥ម៉ឺនរៀល បច្ច័យកសាងវត្តចំនួន៨៥០.០០០រៀល និងប្រាក់ដុល្លារ៦០ដុល្លារ ។
នៅវត្តប្រជុំអង្គបានចូលរួមកាន់បិណ្ឌវេនទី១៣ វេរចង្ហាន់បិណ្ឌបាត្រប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាចំនួន១៣អង្គ និងប្រគេនទេយ្យទាន ព្រមទាំងបច្ច័យព្រះគ្រូចៅអធិការ១០ម៉ឺនរៀល ប្រគេនព្រះសង្ឃ១២អង្គ ក្នុង១អង្គបច្ច័យ៣ម៉ឺនរៀល ប្រគេនបច្ច័យកសាងព្រះវិហារចំនួន១លាន៣ម៉ឺនរៀល ផ្តល់អំណោយដល់ជនចាស់ជរា៧នាក់ ក្នុងម្នាក់៤ម៉ឺនរៀល និងជូនយាយជីតាជី០៦នាក់ក្នុងម្នាក់២ម៉ឺនរៀល ប្រជាការពារ០៧នាក់ ក្នុងម្នាក់២ម៉ឺនរៀល នគរបាលសង្កាត់រដ្ឋបាលសង្ឃ័រ០៧នាក់ ក្នុងម្នាក់៤ម៉ឺនរៀល និងផ្តល់អាយកូម សម្រាប់ទាក់ទងដល់ប៉ុស្តិ៍រដ្ឋបាលសង្កាត់សង្ឃ័រចំនួន២គ្រឿង ដើម្បីបម្រើការងារផងដែរ ។






ចែករំលែកព័តមាននេះ