ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ខេត្តកណ្តាល​សម្រេច​ឃុំខ្លួន​មន្ត្រី​យោធា និង​មិត្តភក្តិ​បើករថយន្ត​បំពាន​ចំណុច​គោលដៅ​បិទ​ខ្ទប់

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ មន្ត្រី​យោធា​នៅ​នាយកដ្ឋាន​វិស្វកម្ម នៃ​ក្រសួងការពារជាតិ និង​សង្សារ ព្រមទាំង​មិត្តភក្តិ បាន​នាំ​គ្នា​ផឹកស៊ី​យ៉ាង​សប្បាយ រួច​បើករថយន្ត​មក​បំពាន​នៅ​ចំណុច​គោលដៅ «​បិទ​ខ្ទប់​» នា​ក្រុង​តា​ខ្មៅ…

ខេត្តកណ្តាល ៖ មន្ត្រី​យោធា​នៅ​នាយកដ្ឋាន​វិស្វកម្ម នៃ​ក្រសួងការពារជាតិ និង​សង្សារ ព្រមទាំង​មិត្តភក្តិ បាន​នាំ​គ្នា​ផឹកស៊ី​យ៉ាង​សប្បាយ រួច​បើករថយន្ត​មក​បំពាន​នៅ​ចំណុច​គោលដៅ «​បិទ​ខ្ទប់​» នា​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ត្រូវ​បាន​លោក វ៉ា​ន់ សុ​បញ្ញា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ល្ងាច​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២១​នេះ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​មិន​គោរព​វិធានការ​រដ្ឋបាល​» តាម​មាត្រា​៤ និង​មាត្រា​១០ នៃ​ច្បាប់​ស្តី​ពី​កូ​វី​ដ​។

ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​៩ និង​៤០​នាទី​យប់ នៅ​ចំណុច​ផ្លូវ​១១៥​ជិត​ស្តុ​ប​៦០​ម៉ែត្រ ភូមិប​ត្តាជី សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ជន​ត្រូវ​ចោទ​ទី​១-​ឈ្មោះ គឹ​ម ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី រាជធានី​ភ្នំពេញ មុខរបរ​យោធា នៅ​នាយកដ្ឋាន​វិស្វកម្ម មាន​កម្រិត​ជាតិ អាល់កុល ០.០៧៦​មី​ល្លី​លី​ត្រ​ខ្យល់​។ ទី​២-​ឈ្មោះ សាត សុ​ម៉ា​លី ភេទ​ស្រី អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​បូ​រី​ពិភព​ថ្មី​២ ភូមិ ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​លក់ដូរ​។

ទី​៣-​ឈ្មោះ ណី ប៊ុ​ន​ធឿ​ន ភេទ ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ បូ​រី​ប៉េង​ហួត​៦០​ម៉ែត្រ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​គ្រូ​ចិន​សែ​។ លោក​វរសេនីយ៍ឯក ឡាក់ ម៉េ​ង​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​កម្លាំង​ចម្រុះ​កំពុង​តែ​ឈរ​យាម នៅ​គោលដៅ​ផ្លូវ​១១៥​ជិត​ស្តុ​ប​៦០​ម៉ែត្រ អនុវត្ត​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​នោះ​ស្រាប់តែ​ឃើញ​មនុស្ស​ទាំង​៣​នាក់ ក្នុង​ស្ថានភាព​ស្រវឹង ជិះ​រថយន្ត​មក​ដល់ ដោយ​ឈ្មោះ គឹ​ម ពិសិដ្ឋ ជា​អ្នក​បើក ហើយ​សមត្ថកិច្ច ក៏​បាន​ឃាត់​សួរនាំ​តាម​នីតិវិធី​តែ​ម្តង​៕ ដោយ ប៉ឹង ឆដា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ