ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ ឱ វណ្ណ​ឌី​ន ៖ អ្នកជំងឺ​កូ​វី​ដ​-១៩ ព្យាបាល​នៅ​ពេទ្យ​ឯកជន ត្រូវ​បង់ថ្លៃ​សេវា​ខ្លួនឯង​

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអោយ​ដឹង​ថា ការ​សម្រាក​ព្យាបាល​របស់​អ្នកជំងឺ​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអោយ​ដឹង​ថា ការ​សម្រាក​ព្យាបាល​របស់​អ្នកជំងឺ​កូ​វី​ដ​-១៩ នៅ​ពេទ្យ​ឯកជន ដែលក្រសួងសុខាភិបាល​អនុញ្ញាតស្របច្បាប់នៅ​ភ្នំពេញនោះ គឺ​អ្នកជំងឺ ត្រូវ​បង់ថ្លៃ​សេវា​ដោយ​ខ្លួនឯង ពោលគឺរដ្ឋមិនទទួលខុសត្រូវឡើយ ។

លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន អោយ​ដឹង​បែប​នេះ​បន្ទាប់​ពី​ក្រសួងសុខាភិបាល នៅ​ថ្ងៃ​ទី​២៥ មេ​សា ឆ្នាំ​២០២១​នេះ បាន​អនុញ្ញាត​ឲ្យ​ម្ចាស់​សេវា​ព្យាបាល​ឯកជន និង​សម្ភព​ស្របច្បាប់ ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ អាច​ទទួល​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ដើម្បី​សម្រាល​បន្ទុក​របស់​មន្ទីរពេទ្យ​រដ្ឋ ។

មន្ទីរ​សម្រាក​ព្យាបាល​ឯកជន និង​សម្ភព​ស្របច្បាប់ ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ដូច​ខាងក្រោម ៖
១- មាន​ទីតាំង​មូលដ្ឋាន​សុខាភិបាល​ឯកជន​សម​ស្រប
២- មាន​ផ្លូវ និង​ចំណតរថយន្ត​សម​ស្រប
៣- មាន​រថយន្ត​គិលានសង្គ្រោះ ដែល​មាន​បំពាក់​សម្ភារ​វេជ្ជសាស្ត្រ​គ្រប់គ្រាន់
៤- មាន​បន្ទប់​សម​ស្រប​ដាក់​អ្នកជំងឺ​ព្យាបាល ដោយ​រក្សា​សុវត្ថិភាព​គ្រប់គ្រាន់
៥- មាន​បន្ទប់សង្គ្រោះបន្ទាន់ មាន​បំពាក់​សម្ភារៈ បរិក្ខារ​ពេទ្យ​សម​ស្រប
៦- មាន​គ្រូពេទ្យ និង​បុគ្គលិក​គ្រប់គ្រាន់ បាន​បណ្តុះបណ្តាល​ត្រឹមត្រូវ
៧- មាន​បន្ទប់ពិសោធន៍​វេជ្ជសាស្ត្រ​ទូទៅ មាន​ឧបករណ៍ សម្ភារ​សម​ស្រប
៨- មាន​ឧបករណ៍ សម្ភារៈ បរិក្ខារ រូបភាព​វេជ្ជសាស្ត្រ​សម​ស្រប
៩- មាន​ប្រព័ន្ធ​គ្រប់គ្រង​ការ​បង្ការ និង​ត្រួតពិនិត្យ​ការ​ចម្លងរោគ អនុវត្ត​តាម​គោល​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល
១០- មាន​ប្រព័ន្ធ​គ្រប់គ្រង​សំណល់​វេជ្ជសាស្ត្រ
និង​១១- ផ្ដល់​របាយការណ៍​ទៀងទាត់ និង​ទាន់​ពេលវេលា​មក​ក្រសួងសុខាភិបាល ។

កន្លង​មក អ្នកជំងឺ​កូ​វី​ដ​-១៩ ជនជាតិ​ខ្មែរ​ទាំងអស់ ដែល​បាន​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ មិន​អស់​ប្រាក់សម្រាប់​ព្យាបាល​នោះ​ទេ រាប់​បញ្ចូល​ទាំង​ការ​ធ្វើតេស្ត​ពិនិត្យ​សំណាក ថែទាំ និង​សម្រាកព្យាបាល​រហូតដល់ជាសះស្បើយពីជំងឺ​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ