សម្តេចតេជោ ហ៊ុន សែន សរសើរកម្មវិធី The Voice of Cambodia និង Cambodia Idol
រាជធានីភ្នំពេញ ៖ នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) ផ្លូវការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរនិងបង្ហោះនៅប៉ុន្មាននាទីមុននេះ
រាជធានីភ្នំពេញ ៖ នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) ផ្លូវការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរនិងបង្ហោះនៅប៉ុន្មាននាទីមុននេះ
រាជធានីភ្នំពេញ ៖ នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) ផ្លូវការ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសរសេរនិងបង្ហោះនៅប៉ុន្មាននាទីមុននេះមានអត្ថន័យទំាងស្រុងថា “បន្ទាប់ពីរឿងនយោបាយយ៉ាងច្រើន ដោយថ្ងៃនេះជាថ្ងៃសុក្រចុងសប្តាហ៍ផង និងឈានដល់ជិតថ្ងៃបុណ្យភ្ជុំផង គឺខ្ញុំសូមយកនាទីនេះនិយាយអំពីសិល្បៈខ្មែរម្តង ។ តាមពិតខ្ញុំ និងភរិយាខ្ញុំមានសេចក្តីរីករាយដែលបានតាមដានកម្មវិធីល្អៗមួយចំនួនដែលផលិតដោយទូរទស្សន៍ហង្សមាសមានដូចជា The Voice of Cambodia និង Cambodia Idol ដែលជាកម្មវិធីប្រកួតប្រជែងសមត្ថភាពយុវជនខ្នាតអន្តរជាតិ ។
ខ្ញុំ និងភរិយា បានតាមដានកម្មវិធីល្អៗទាំង និងបានបោះឆ្នោតគាំទ្របេក្ខជនដែលខ្ញុំពេញចិត្តតាំងពីនៅទីក្រុងភ្នំពេញរហូតដល់ទីក្រុង New York ។ ខ្ញុំពេញចិត្តនិង សមត្ថភាពចៅក្រមទាំង៤ មានដូចជា ក្មួយ ព្រាប សុវត្ថិ ក្មួយ ឱក សុគន្ឋកញ្ញា ក្មួយ ឆន សុវណ្ណរាជ និង ក្មួយ ណុប បាយ៉ារិទ្ធ និងពិធីករ ពិធីការិនី ដែលបានធ្វើកិច្ចការ ដ៏ល្អសម្រាប់បេក្ខជនបេក្ខនារី ដែលបានចូលរួមប្រកួតប្រជែងកន្លងមក។ សម្រាប់អាទិត្យខាងមុខនេះ ខ្ញុំនិងភរិយាមិនអាចមានលទ្ធភាពដើម្បីបោះឆ្នោតអោយបេក្ខជន និង
បេក្ខនារីដែលខ្ញុំពេញចិត្ត អាស្រ័យពេលនោះគឺខ្ញុំកំពុងស្នាក់នៅប្រទេសចិន។ ខ្ញុំសូមជូនពរចំពោះបេក្ខជននិងបេក្ខនារីទាំង៦រូប ដែលនឹងបន្តក្នុងវគ្គ Lives Show ក្នុង ពេលខាងមុខទទួលបាននូវការគាំទ្រពីសំណាក់អ្នកនិយមកម្មវិធី Cambodia Idol ទាំងអស់គ្នា ។ ខ្ញុំក៏មានការសោកស្តាយចំពោះក្មួយៗដែល បានចាកចេញពីកម្មវិធីរួច មកហើយ ។ ទោះបីក្មួយៗចាកចេញមែនពិត តែសមត្ថភាពរបស់ក្មួយៗទាំងអស់ពិតជាខ្ពស់ដែលពូសង្ឃឹមថាក្មួយៗនឹងបន្តខិតខំ ដើម្បីក្លាយខ្លួនជាអ្នកចម្រៀងអាជីព នៅពេលខាងមុខ។
ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវការវាយតម្លៃខ្ពស់ដល់អគ្គនាយកទូរទស្សន៍ហង្សមាស អ៊ឹង ឆៃងួន និងសហការីនៃទូរទស្សហង្សមាសទាំងអស់ ដែលបានខិតខំលើកកម្ពស់ វិស័យសិល្បៈរបស់កម្ពុជាទៅកាន់ដំណាក់កាលថ្មីមួយទៀត ដែលបង្ហាញពីការជឿនលឿនផ្នែកបច្ចេកទេសពិសេសគឺធនធានមនុស្សដែលអាចឆ្លើយតបបានតាមខ្នាត អន្តរជាតិ (International standard) ។
ក្នុងឋានៈជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំត្រូវតែហ៊ាននិយាយថា ខ្ញុំមានមោទនភាពចំពោះគោលនយោបាយដែលខ្ញុំបានដាក់ចេញ និង ដឹកនាំអនុវត្តន៍ ហើយខ្ញុំមានមោទនភាពចំពោះពលរដ្ឋកម្ពុជា ដែលទទួលយកនិងអនុវត្តន៍ នូវគោលនយោបាយទាំងនេះ ដែលធ្វើអោយកម្ពុជាមានការរីកចម្រើនថ្មី និងមានមុខមាត់ថ្មី”៕
ចែករំលែកព័តមាននេះ