ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ទាំង​ស្របច្បាប់​និង​ខុសច្បាប់រាប់​រយ​នាក់​​​សម្រុក​មក​ស្រុក​វិញ​មុន​បុណ្យ​ភ្ជុំបិណ្ឌ​​

8 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ពលករ​ខ្មែរ​ទាំង​ស្របច្បាប់​ និង​ខុសច្បាប់​រាប់​រយ​នាក់​បាន​សម្រុក​មក​ស្រុក​វិញ​មុន​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​១​ថ្ងៃ​​តាម​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​និង​ច្រករបៀង​ខុសច្បាប់​នៅ​ខេត្តបន្ទាយមានជ័យ​។

មន្ត្រី​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ​រយៈ​ពេល​ជាង១​ស​ប្តា​ហ៍​នេះ​គេ​ឃើញ​មាន​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការនៅ​ប្រទេស​ថៃដោយ​ស្របច្បាប់​បាន​សម្រុកចូល​មក​ស្រុក​ខ្មែរ​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​១​ថ្ងៃ​រាប់រយ​នាក់​នៅ​មុន​ថ្ងៃ​បុណ្យ​ភ្ជំបិណ្ឌ​ដែល​ជា​បុណ្យប្រពៃណី​ខ្មែរ​​។

មន្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា​ ចំពោះ​ពលករ​ចំណាកស្រុក​ខុសច្បាប់​ក៏បាន​សម្រុកចូល​តាម​ច្រករបៀង​១​ថ្ងៃ​រាប់រយ​នាក់​ដូច​គ្នា​ដែរ៕