យោងតាម YONHAP ថា មជ្ឈមណ្ឌលស្រាវជ្រាវអាមេរិក 38 NOTH គូសបញ្ជាក់កាលពីថ្ងៃទី៨ តុលា ថា បណ្តារូបភាពផ្កាយរណបនាពេលថ្មីៗនេះបង្ហាញថា កូរ៉េខាងជើងកំពុងតែរៀបចំធ្វើព្យុហយាត្រាយោធាដ៏ធំមួយ ជាប្រវត្តិសាស្ត្ររបស់ខ្លួននាឱកាសខួបលើកទី៧០ នៃការបង្កើតបក្សពលករកូរ៉េ ។
ផ្អែកលើរូបភាពផ្កាយរណបទាំងនេះដែលចាប់បានកាលពីថ្ងៃទី៦ តុលា វិទ្យាស្ថាន 38 NORTH លាតត្រដាងថា តង់ប្រមាណជា៨០០រថយន្តកាំមីញ៉ុង៧០០គ្រឿង និងរថយន្តយោធា និងប្រយុទ្ធ២០០គ្រឿងប្រមូលផ្តុំនៅឯទីលានហ្វឹកហ្វឺនយោធាក្រុងព្យុងយ៉ាង ដែលនៅទីនោះគេបង្កើតទីលានគីម អីុលស៊ុង ជាកន្លែងធ្វើព្យុហយាត្រាយោធា។
38 NOTH បន្តថា ការរៀបចំនានាចាប់ផ្តើមពីខែឧសភា មកជាមួយនឹងការមកដល់របស់កងយោធា និងឧបករណ៍យោធា ។ ទោះបីជាបណ្តាមីស៊ីលបាលីស្ទិក ឬកាណុងស្វ័យប្រវត្តិបាញ់បានឆ្ងាយដែលជាផ្នែកសំខាន់នៃព្យុហយាត្រាយោធាកូរ៉េខាងជើងពុំបានមើលឃើញ តែអាចបិទបាំងក្រោមជម្រកបណ្តោះអាសន្នមួយដែលជម្រកនេះស្ថិតនៅកៀនភាគអាគ្នេយ៍ទីលាន ៕
ចែករំលែកព័តមាននេះ