រាជធានីភ្នំពេញ ៖ ពស់ថ្លាន់មួយក្បាលប៉ុនកំភួនជើងកូនក្មេង ត្រូវប្រជាពលរដ្ឋប្រទះឃើញនៅលើដំបូលផ្ទះ ក៏នាំគ្នាចាប់ ដើម្បីទុកប្រគល់ឱ្យអង្គការអភិរក្សសត្វព្រៃ ដែលហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១ និង៣០នាទីរសៀលថ្ងៃទី៩ តុលា ២០១៥ ស្ថិតនៅចំណុចភូមិត្រពាំងឈូក ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពបានឱ្យដឹងថា ពស់នោះមានទម្ងន់៦គីឡូក្រាមកន្លះ និងមានប្រវែងជាង២ម៉ែត្រ ។ ប្រភពបន្តថា នៅមុនពេលកើតហេតុ
ម្ចាស់ផ្ទះខាងលើ កំពុងដេកមើលទូរទស្សន៍ ស្រាប់តែចោលភ្នែកទៅលើដំបូល ឃើញពស់ថ្លាន់មួយក្បាលនោះរមូលខ្លួននៅលើមេដំបូលផ្ទះ ហើយបង្កឱ្យភ្ញាក់ផ្អើលតែម្តង ។
នៅរសៀលថ្ងៃដដែល ប្រជាពលរដ្ឋក៏នាំគ្នាចាប់ពស់នោះយកដាក់ការុង ទុកប្រគល់ឱ្យអង្គការអភិរក្សសត្វព្រៃ ដើម្បីយកទៅចិញ្ចឹម៕




ចែករំលែកព័តមាននេះ