ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​យោធា​នាំ​ស្រី​ស្នេហ៍ និង​មិត្តភក្តិ​ផឹកស៊ី​សប្បាយ រួច​បើករថយន្ត​បំពាន​គោលដៅ​បិទ​ខ្ទប់

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ទៀត​ហើយ មន្ត្រី​យោធា​នៅ​នាយកដ្ឋាន វិស្វកម្ម នាំ​ស្រី​ស្នេ​ហ៌ និង​មិត្តភក្តិ​ដើរ​ផឹកស៊ី​យ៉ាង​សប្បាយ រួច​បើករថយន្ត​មក​បំពាន​គោលដៅ​បិទ​ខ្ទប់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​-​ចូល បើ​គ្មាន​ការ​ចាំបាច់​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី ១៩…

ខេត្តកណ្តាល ៖ ទៀត​ហើយ មន្ត្រី​យោធា​នៅ​នាយកដ្ឋាន វិស្វកម្ម នាំ​ស្រី​ស្នេ​ហ៌ និង​មិត្តភក្តិ​ដើរ​ផឹកស៊ី​យ៉ាង​សប្បាយ រួច​បើករថយន្ត​មក​បំពាន​គោលដៅ​បិទ​ខ្ទប់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​-​ចូល បើ​គ្មាន​ការ​ចាំបាច់​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី ១៩ នោះ ត្រូវ​បាន​សមត្ថកិច្ច​ហៅ​សួរនាំ រួច​វៃ​ខ្នោះ​តែ​ម្តង ។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​៩​និង​៤០​នាទី​យប់ នៅ​ចំណុច​ផ្លូវ​១១៥ ជិត​ស្តុ​ប​៦០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិប​ត្តាជី សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ គឺ​ទី​១-​ឈ្មោះ គឹ​ម ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី រាជធានី​ភ្នំពេញ មុខរបរ​ជា​យោធា​នៅ​នាយកដ្ឋាន វិស្វកម្ម ដែល​មាន​កំរិត​ជាតិ​អាកុល ០.០៧៦​មី​លី​ត្រ​ខ្យល់ ។ ទី​២-​ឈ្មោះ សាត សុ​ម៉ា​លី ភេទ​ស្រី អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​បូ​រី​ពិភព​ថ្មី​២ ក្នុងភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​លក់ដូរ និង​ទី​៣-​ឈ្មោះ ណី ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​បូ​រី​ប៉េង​ហួត​៦០​ម៉ែត្រ សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​គ្រូ​ចិន​សែ​។

លោក​វរ​សេនី​យ៌​ឯក ឡាក់ ម៉េ​ង​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ប្រាប់​អោយ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ ពេល​ដែល​កម្លាំង​ចម្រុះ​កំពុង​តែ​ឈរ​យាម​នៅ​គោលដៅ​ផ្លូវ​១១៥ ជិត​ស្តុ​ប​៦០​ម៉ែត្រ មិន​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​-​ចូល បើ​គ្មាន​ការ​ចាំបាច់​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ពេល​នោះ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​៣​នាក់​ខាងលើ ក្នុង​ស្ថានភាព​ស្រវឹង បាន​ជិះ​រថយន្ត​មក​ដល់ ដោយ​ឈ្មោះ គឹ​ម ពិសិដ្ឋ ជា​អ្នក​បើក ហើយ​សមត្ថកិច្ច​ក៏​បាន​ឃាត់​សួរនាំ រួច​បញ្ជូន​ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​តែ​ម្តង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ