ជាដំណឹងល្អមួយរបស់អ្នកគាំទ្រក្លិបបិសាចក្រហម Man Utd ដែលកីឡាករ លុក ស នឹងត្រឡប់ចូលលេងមុនកាលកំណត់ ក្រោយពីជើងស្ដាំបាក់ក្នុងពេលប្រកួតយូហ្វា ឆេមពានលីក ជុំដំបូងក្នុងពូលB ដែលក្លិប Man Utd ចាញ់ក្លិប PSV Eindhoven ១-២ កាលពីខែកញ្ញា ។
ដំណាក់កាលដំបូងពួកគេគិតថា ក្នុងរដូវកាលនេះអាចមិនបានឃើញខ្សែការពារក្រុមជម្រើសជាតិអង់គ្លេសរូបនេះចូលលេងឱ្យMan Utd ។ ប៉ុន្តែសម្រាប់ព័ត៌មានចុងក្រោយបង្ហាញថា អាការរបួសរបស់កីឡាករលុកស បានវិវត្តទៅរកស្ថានភាពល្អជាងមុន ដោយអាចកាន់ឈើច្រត់ដើរលើដងផ្លូវក្នុងក្រុងម៉េនឆេស្ទ័រ ដើម្បីសាកល្បងទ្រទម្ងន់ខ្លួនថាតើនឹងមានបញ្ហាអ្វីកើតឡើង ?
កាលពីមុននេះខ្សែការពារអាយុ២០ឆ្នាំរូបនេះ ក៏បានធ្វើដំណើរទៅទីលានហាត់សម «ឃែរីងតុន» ដើម្បីជួបជុំមិត្តភក្តិដែរ ៕
ចែករំលែកព័តមាននេះ