ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុ​ស្រា​អែ​ល​ស្ថិត​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​ក្រោយ​ការ​វាយប្រហារ​ថ្មី​ៗ

8 ឆ្នាំ មុន

ថ្ងៃ​ទី​៨ តុលា មានការ​វាយប្រហារ​ដោយ​កា​បិត​៤​លើក ប្រឆាំង​ជនជាតិ​អីុស្រា​អែ​ល បណ្តាល​ឱ្យ​មនុស្ស​ត្រូវ​របួស​៧​នាក់ ។ អ្នក​វាយប្រហារ​ម្នាក់​ក្នុង​ចំណោម​អ្នក​វាយប្រហារ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ត្រូវ​ទាហាន​អីុ​ស្រា​អែ​លបា.ញ់​ស្លា.ប់ ។

ថ្ងៃ​ទី​៨ តុលា មានការ​វាយប្រហារ​ដោយ​កា​បិត​៤​លើក ប្រឆាំង​ជនជាតិ​អីុស្រា​អែ​ល បណ្តាល​ឱ្យ​មនុស្ស​ត្រូវ​របួស​៧​នាក់ ។ អ្នក​វាយប្រហារ​ម្នាក់​ក្នុង​ចំណោម​អ្នក​វាយប្រហារ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ត្រូវ​ទាហាន​អីុ​ស្រា​អែ​លបាញ់​ស្លាប់ ។

មុន​នេះ​មានការ​វាយប្រហារ​ដោយ​កាំបិត​៣​លើក​រួច​ហើយ ដែល​ជំរុញ​ឱ្យ​នាយក​រដ្ឋមន្ត្រី​អីុស្រា​អែ​ល លោក​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បញ្ជា​ឱ្យ​មានការ​ប្រកាស​អាសន្ន​ពេញបន្ទុក​មួយ ។

នៅ​ក្រុង​តែ​ល​អា​វី​វនា​ថ្ងៃ​ទី​៨ តុលា យុវជន​ម្នាក់​បាន​ចាក់​នឹង​ទួរណឺវីស បណ្តាល​ឱ្យ​មនុស្ស​៤​នាក់​រង​របួស ក្នុង​នោះ​មាន​ទាហាន​អីុ​ស្រា​អែ​ល​ម្នាក់ ។ ប៉ូលិស​អីុ​ស្រា​អែ​ល​និយាយ​ថា អ្នក​វាយប្រហារ​រូប​នេះ​ជា​ជនជាតិ​អា​រ៉ាប់​ម្នាក់​ពុំ​ដឹង​ជា​ជន​ប៉ា​ឡេ​ស្ទី​ន ឬ​អីុ​ស្រា​អែ​ល​ឡើយ ។ ក្រោយ​ការ​វាយប្រហារ កង​ទាហាន​អីុ​ស្រា​អែ​ល​បាន​ដេញ​តាម ហើយ​បាញ់​សម្លាប់​រូបគេ​នា​វេលា​ល្ងាច​។ ទាហាន​អីុ​ស្រា​អែ​ល​ម្នាក់​ត្រូវ​រង​ការ​ចាក់​នឹង​កាំបិត​របួសធ្ងន់​គួរសម​នៅ​អា​ហ្វូ​ឡា​ភាគ​ខាងជើង​អីុស្រា​អែ​ល ។ ជន​វាយប្រហារ​ត្រូវ​ចាប់ខ្លួន​ដោយ​រូបគេ​ជា​សមាជិក​ក្រុម​ជនជាតិភាគតិច​មួយ​ពុំ​ច្បាស់​ជា​ជន​ប៉ា​ឡេ​ស្ទី​ន​ឡើយ ។

ក្នុង​ឧប្បត្តិហេតុ​ទី​៣ ជន​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​បាន​ចាក់​ជន​ស៊ី​វិល​អីុ​ស្រា​អែ​ល​ម្នាក់​ឱ្យ​របួសធ្ងន់​នៅ​ជិត​តំបន់​និគមជន KIRYAT ARBA ខាងលិច​ក្រុង​ហេ​ប្រោ​ន តំបន់​ស៊ី​សហ្ស​ក​ដា​នី ហើយ​អ្នក​ចាក់​បាន​រត់គេច​ខ្លួន ។

មុន​នេះ​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​អាយុ​១៩​ឆ្នាំ​បាន​ចាក់​បុរស​ជ្វី​ហ្វ​អីុ​ស្រា​អែ​ល​ម្នាក់​ឱ្យ​របួសធ្ងន់​នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ហើយ​រូបគេ​ត្រូវ​ចាប់ខ្លួន ។ ក្នុង​ការ​ប៉ះទង្គិច​គ្នា​ឯ​ជំរំ​ជនភៀសខ្លួន​មួយ​នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ខាងកើត​ជន​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ទៀត​ត្រូវ​កងកម្លាំង​សន្តិសុខ​អីុ​ស្រា​អែ​លបាញ់​ស្លាប់ ។

ឧប្បត្តិហេតុ​ទាំងនេះ បណ្តាល​ឱ្យ​ជន​ប៉ា​ឡេ​ស្ទី​ន​៨​នាក់​ស្លាប់ ក្នុង​អំពើ​ហិង្សា​ចាប់តាំងពី​ថ្ងៃ​ទី​១ តុលា មក ដោយ​មិន​រាប់​បញ្ចូល​អ្នក​វាយប្រហារ​ម្នាក់​ដែល​ត្រូវ​បាញ់​ស្លាប់​នៅ​ក្រុង​តែ​ល​អា​វីវ ដោយ​ពុំ​ស្គាល់​សញ្ជាតិ​គេ​ច្បាស់ ។ រលក​នៃ​អំពើ​ហិង្សា​ក៏​បណ្តាល​ឱ្យ​ជន​អីុស្រា​អែ​ល​៤​នាក់​ស្លាប់​ដែរ ៕