ស្អែក១៥កើតពេញបូណ៌មីថ្ងៃបុណ្យវិសាខបូជា
ខ្ញុំព្រះករុណាខ្ញុំបាទ ធម្មាចារ្យ សាន សារិន សូមក្រាបថ្វាយបង្គំចំពោះព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះថេរានុថេរគ្រប់ព្រះអង្គ និងសូមគោរព ចំពោះសម្តេច ទ្រង់ ឯកឧត្តម…
ខ្ញុំព្រះករុណាខ្ញុំបាទ ធម្មាចារ្យ សាន សារិន សូមក្រាបថ្វាយបង្គំចំពោះព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះថេរានុថេរគ្រប់ព្រះអង្គ និងសូមគោរព ចំពោះសម្តេច ទ្រង់ ឯកឧត្តម…
ខ្ញុំព្រះករុណាខ្ញុំបាទ ធម្មាចារ្យ សាន សារិន សូមក្រាបថ្វាយបង្គំចំពោះព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រះថេរានុថេរគ្រប់ព្រះអង្គ និងសូមគោរព ចំពោះសម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ពុទ្ធបរិស័ទ និងជនរួមជាតិទាំងអស់ជាទីរាប់អានដ៏ខ្ពង់ខ្ពស់ ។
នៅថ្ងៃចន្ទ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ គឺជាមហាទិវាបុណ្យវិសាខបូជាប្រចាំឆ្នាំ រំលឹកដល់មហាព្រឹត្តិការណ៍ដ៏សំខាន់ទាំង៣គឺៈ
១- ថ្ងៃព្រះអច្ឆរិយៈ ទ្រង់ប្រសូតចាកឧទរព្រះវរមាតា ។
២- ថ្ងៃព្រះលោកនាថ ព្រះអង្គឈ្នះមារ ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ(ត្រាស់ដឹងធម៌)លើរតនបល្ល័ង្កក្រោមម្លប់ពោធិព្រឹក្សត្រង់ផ្ចិតផែនដី ។
៣-ថ្ងៃព្រះពុទ្ធជិនស្រីទ្រង់រំលត់ខន្ធចូលកាន់ព្រះនិព្វានក្រោមដើមសាលព្រឹក្សទាំងគូ ជិតក្រុងកុសិនារា ។
ព្រោះហេតុនោះក្នុងនាមជាជនជាតិខ្មែរ ក្នុងនាមជាពុទ្ធបរិស័ទ សូមមេត្តាស្រឡាញ់គ្នា រាប់អានគ្នា រួបរួមសាមគ្គីគ្នា ចូលរួមគោរពមហាបុណ្យវិសាខបូជា នៅថ្ងៃពេញបូណ៌មី ខែវិសាខជារៀងរាល់ឆ្នាំ នៅតាមលំនៅឋាន និងតាមបណ្តាវត្តអារាមនានាដោយចិត្តជ្រះថ្លា ៕ សូមអនុមោទនា!!!
ចែករំលែកព័តមាននេះ