ខេត្តព្រះសីហនុ ៖ ជនសង្ស័យ២នាក់ ជាប់ពាក់ព័ន្ឋបទល្មើសរក្សាទុក និងចែកចាយថ្នាំញៀន ត្រូវបានកងរាជអាវុធហត្ថខេត្ត បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី៩ តុលា នេះ បន្ទាប់ពីសាកសួររយៈពេល២៤ម៉ោងរួចមក ។
លោកឧត្តមសេនីយ៍ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធខេត្ត បានឱ្យដឹងថា បន្ទាប់ពីស៊ើបអង្កេត និងស្រាវជ្រាវយ៉ាងល្អិតល្អន់មក កម្លាំងកងរាជអាវុធហត្ថ បានធ្វើការបង្ក្រាបបទល្មើសចំនួន២ករណីផ្សេងគ្នាជាបន្តបន្ទាប់ កាលពីថ្ងៃទី៨ តុលា ២០១៥ នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ជនសង្ស័យទាំងពីរខាងលើ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
លោក ហេង ប៊ុនទី បានបន្តថា ជនសង្ស័យទាំង២នាក់នេះ ម្នាក់ ឈ្មោះ សុខ ខា ហៅ ខ្លា ភេទប្រុស អាយុ២១ឆ្នាំ និងម្នាក់ទៀតឈ្មោះ សម សារ៉ា ភេទស្រី អាយុ២៤ឆ្នាំជាកម្មការិនីរោងចក្រ ។ ចំណែកវត្ថុតាងដែលដកហូតបាន រួមមាន ថ្នាំញៀន១២កញ្ចប់ ទូរស័ព្ទដៃ៣គ្រឿង និងប្រាក់ខ្មែរ៣២.៥០០រៀល ៕


ចែករំលែកព័តមាននេះ