រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង០៩ព្រឹកថ្ងៃទី០៩ តុលា ២០១៥ នៅសាលាខណ្ឌ៧មករា មានរៀបចំពិធីជួបសំណេះសំណាល
ជាមួយមន្ត្រីរាជការចំនួន១២៦រូប ក្រោមអធិបតីភាពលោកសោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកលឹម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ ។
ក្នុងពិធីនោះ គឺដើម្បីចែករំលែកពេលវេលាបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ ។ បន្ទាប់ពីកម្មវិធីចប់ លោកអភិបាលក៏បានចែកនូវទឹកក្រូច១កេស, ស្រាបៀរ១កេស និងប្រាក់ចំនួន១០ម៉ឺនរៀលសម្រាប់ទៅវត្តផងដែរ ។





ចែករំលែកព័តមាននេះ