ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សារព័ត៌មាន និងគេហទំព័រ (កោះសន្តិភាព) បានសម្រេចផ្អាកការផ្សាយរបស់ខ្លួនចំនួន៣ថ្ងៃ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែតុលា នេះ។ លោកអ្នកអានជាទីមេត្រីនឹងមានសារព័ត៌មាន ព្រមទាំងគេហទំព័រ «កោះសន្តិភាព» អានជាប្រក្រតីឡើងវិញ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា តរៀងទៅ ។
ក្នុងនាមអភិបាលសារព័ត៌មាន និងគេហទំព័រ «កោះសន្តិភាព» ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិនាឆ្នាំនេះ សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ គ្រប់ប្រការ មហាប្រសើរចូលមកដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងនាយកក្រុមហ៊ុននានា ដែលជាដៃគូផ្សព្វផ្សាយពាណិជ្ជកម្ម ព្រមទាំងបងប្អូនមិត្តអ្នកអានទូទាំងប្រទេស និងក្រៅប្រទេស សូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
សូមអរគុណ !
ចែករំលែកព័តមាននេះ