ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​នៅ​លើ​លោក​គួរ​ឱ្យ​ចាប់អារម្មណ៍

10 ឆ្នាំ មុន

១-​ចាស់​ពិតតែ​ចិត្តរឹង​ប៉ឹ​ង
ចោរ​ម្នាក់​លួច​ចូល​ផ្ទះ​មួយ​នៅ​ក្រុង​ឃី​ង​វី​ន​ហ្វ​ត ចក្រភព​អង់គ្លេស ត្រូវ​លោកតា​ថុ​ម ប៊ូល អាយុ​៨៨​ឆ្នាំ យក​ឈើច្រត់​ដេញ​វាយ​រត់គេច​ទៅបាត់ ។ លោកតា​បញ្ជាក់​ថា គាត់​ចាស់​ពិតមែន ប៉ុន្តែ​ធ្លាប់​ចូល​ប្រឡូក​ក្នុង​សង្គ្រាមលោក​លើក​ទី​២ ។

២-​ដេក​លើ​ទ្រូង​ម្តាយ
កូន​ស្វា «​ដា​ឡៃ​» ដេក​លើ​ទ្រូង​មេ «​ដេ​ស៊ី​» ក្នុង​ឧទ្យាន​សត្វ​ក្រុង​ដ្រេ​ស​ដេ​ន ភាគ​ខាងកើត​ប្រទេស​អា​ល្លឺ​ម៉​ង់ ក្រោយ​ពី​កើត​ប៉ុន្មាន​ថ្ងៃ ។

៣-​តែងខ្លួន​ជា​តុក្កតា​ដើរ​ព្យុហយាត្រា
បណ្តា​អ្នករបាំ​ស្ថិត​ក្នុង​ឈុត​ម៉ាស្កុ​ត «​ពី​កា​ជូ​» (Pikachu) បង្ហាញ​ក្បាច់​រាំ​គួរ​ឱ្យ​គយគន់ ក្នុង​ព្យុហយាត្រា​នៅ​ក្រុង​យ៉ូ​កូ​ហា​ម៉ា ខេត្ត​កា​ណា​ង៉ា​វ៉ា ភាគ​កណ្តាល​ប្រទេស​ជប៉ុន ដោយ​ពិធី​នេះ​នឹង​ធ្វើ​ឱ្យ​ស្ថានភាព​បរិយាកាស​មាន​ភាព​ស្រស់ស្រាយ​រយៈពេល​៦៥​ថ្ងៃ ។

៤-​អីុ​រ៉ា​ក់​និយម​ទិញ​ម៉ា​ស៊ី​ន​ត្រជាក់
ជនជាតិ​អីុ​រ៉ា​ក់​នាំ​គ្នា​ទិញ​ម៉ា​ស៊ី​ន​ត្រជាក់​នៅ​ខណ្ឌ​កា​រា​៉​ដា ក្រុង​បា​ដា​ដ ខណៈ​សីតុណ្ហភាព​កើន​កំ​ដៅ​ជាង​៤៦oC ព្រមទាំង​ប្រឈម​នឹង​ការ​ដាច់​ចរន្តអគ្គិសនី​ផង​ដែរ ។

៥-​រំលឹក​ខួប​អាកាសយានិក
ពលរដ្ឋ​នាំ​គ្នា​ចូល​ទស្សនា​ក្នុង​ពិ​ព​រ័​ណ៍ «​ហ្វ៊័​រ​អេ​វើ រី​មេន​ប៊័រ​» នៅ​មជ្ឈមណ្ឌល​អវកាស «​ច​ន អេ​ហ្វ កេ​ណ្ណឺ​ឌី​» រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក ដើម្បី​រំលឹក​ខួប​ដល់​អាកាសយានិក​ដែល​ស្លាប់​បាត់បង់​ជីវិត​ពី​សោកនាដកម្ម​ចំនួន​២​លើក​ក្នុង​លំហ​អាកាស រួម​មានការ​ផ្ទុះ​យាន​ក្រោយ​ពី​បង្ហោះ​ទៅ​ទី​អវកាស​មាន​អ្នក​ស្លាប់​៧​នាក់​នៅ​ឆ្នាំ​១៩៨៦ និង​យាន​កូ​ឡុំ​ប៊ី បាន​ផ្ទុះ​បែក​ក្នុង​ពេល​ត្រឡប់​មក​ផែនដី​ស្លាប់​៧​នាក់ នៅ​ឆ្នាំ​២០០៣ ។

៦-​មនុស្ស​យន្ត​ជួយ​គ្រាហ៍
វិស្វករ​របស់​ក្រុមហ៊ុន​តូ​យ៉ូ​តា បង្ហាញ​មនុស្ស​យន្ត​សម្រាប់​ជួយ​គ្រាហ៍​ក្នុង​ពិ​ព​រ័​ណ៍​ផ្នែក​បរិក្ខារ​ពេទ្យ​នៅ​ក្រុង​យូ​កូ​ហា​មា​៉ ប្រទេស​ជប៉ុន ។ មនុស្ស​យន្ត​នោះ​ផលិត​ឡើង​ដើម្បី​ជួយ​គ្រាហ៍​មនុស្ស​ចាស់ជរា​ដែល​គ្មាន​កូន​នៅ​ថែ ។

៧-​មេត្តា​ដល់​សត្វ
សមាជិក​មេត្តា​ដល់​សត្វ (PETE) តែង​ឈុត​ច្នៃ​រូបរាង​ដូច​ស្បែក​ក្រពើ​ឈរ​នៅ​មុខ​ហាង​លក់​ផលិតផល​ស្បែក​មួយ​នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ។

៨-​តុក្កតា​រុ​ស្ស៊ី​បុរាណ
តុក្កតា​ចម្លាក់​បុរាណ​មួយ​របស់​រុ​ស្ស៊ី បាន​ទទួល​ចំណាប់អារម្មណ៍​នៅ​ក្នុង​ពិ​ព​រ័​ណ៍​ទំនិញ​ក្រុង​មូ​ស្គូ ។ តុក្កតា​ប្រភេទ​នេះ​មាន​ចំណែក​ជួយ​ឆ្លុះ​បញ្ចាំង​ពី​ហេតុការណ៍​នានា​ក្នុង​ប្រវត្តិសាស្ត្រ​នា​ពេល​កន្លង​មក ៕