ខេត្តស្វាយរៀង ៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៩ តុលា ២០១៥ នេះ លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន ប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា និងក្រុងបាវិត និងលោកជំទាវ បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកចន្ទ្រា ។
អំណោយទាំងអស់នេះ រួមមាន ប្រាក់ចំនួន៥លានរៀល អង្ករ៥តោន មី៨៥កេស ត្រីខកំប៉ុង៣កេស និងសារុងចំនួន១០០ ដើម្បីទុកចែកជូនគ្រួសារជនរងគ្រោះពេលជួបគ្រោះថ្នាក់ជាយថាហេតុត្រូវការសង្គ្រោះបន្ទាន់ ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព



ចែករំលែកព័តមាននេះ