ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយនៅក្នុងរោងចក្រមួយកន្លែងយីហោ «ហ្គោលឌិន អ៊ីមភើរ៉ល» ខណៈមានកម្មការិនីដួលសន្លប់ជាបន្តបន្ទាប់រហូតដល់២៥នាក់ នាវេលាម៉ោង០៩ព្រឹកថ្ងៃទី០៩ តុលា ២០១៥ នេះ ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ប្រភពបានឱ្យដឹងថា មូលហេតុដំបូង គឺបណ្តាលមកពីមានកម្មករទៅប៉ះនឹងតំណរខ្សែភ្លើងបណ្តាលឱ្យឆក់រងរបួស រួចក៏បង្កឱ្យមានការភ្ញាក់ផ្អើលភ័យតៗគ្នា ទើបសន្លប់តែម្តង ។ ប្រភពបន្តថា ជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឧត្តុង្គភ្លាមៗដែរ ។



ចែករំលែកព័តមាននេះ