ខេត្តឧត្តរមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី សុង ពិសិដ្ឋ ស្នងការរងនគរបាលខេត្ត និងលោកវរសេនីយ៍ឯក ស៊ា ហ៊ត អនុប្រធាននាយកដ្ឋានព្រំដែនគោកក្រសួងមហាផ្ទៃ និងជាមេបញ្ជាការរងយោធភូមិភាគទី៤ ប្រចាំទិសទី២ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញយុទ្ធសាស្ត្រ និងការយល់ដឹងនគរបាលការពារព្រំដែនគោកកម្ពុជា-ថៃ កាលពីព្រឹកថ្ងៃទី៨ តុលា ២០១៥ ដែលបានរៀបចំឡើងនៅបញ្ជាការដ្ឋានកងវរៈលេខ៩០៥ ស្ថិតនៅក្នុងភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លងវែង ។
លោកវរសេនីយ៍ទោ ស៊ុំ សារឿន មេបញ្ជាការកងវរសេនាតូចលេខ៩០៥ នគរបាលការពារព្រំដែនគោកកម្ពុជា-ថៃ បានឡើងអានរបាយការណ៍ស្តីពីសកម្មភាពក្នុងការបើកវគ្គហ្វឹកហ្វឺនដល់នគរបាលការពារព្រំដែនគោកកម្ពុជា-ថៃចំនួន៤០រូប ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៨ កញ្ញា ២០១៥រហូតមកថ្ងៃទី៨ តុលា ២០១៥ ។
លោកវរសេនីយ៍ទោ បានមានប្រសាសន៍បន្តថា ក្នុងការបើកវគ្គហ្វឹកហ្វឺនដល់នគរបាលនេះ មានខ្លឹមសារ៥ចំណុច គឺទី១-វិន័យនគរបាលជាតិលេខ០០៦ ទី២-ក្នុងការប្រើប្រាស់ផែនទី ត្រីវិស័យនឹងGPS ទី៣-លំហាត់របៀប ទី៤-ការស្វែងយល់អំពីនិតិវិធីព្រហ្មទណ្ឌ និងទី៥-អំពីជំងឺគ្រុនចាញ់ និងយេនឌ័រ រួមទាំងយុទ្ធសាស្ត្រសង្គ្រាមផងដែរ ។
លោកឧត្តមសេនីយ៍ត្រី សុង ពិសិដ្ឋ បានកោតសរសើរដល់សិក្ខាមទាំងអស់ដែលបានយកចិត្តទុក្ខដាក់ហ្វឹកហាត់នូវចំណេះដឹងយុទ្ធសាស្ត្រសង្គ្រាម រួមទាំងចំណេះដឹងផ្សេងៗដែលអាចបម្រើការងារការពារជាតិមាតុភូមិជូនដល់ប្រជាពលរដ្ឋ និងជូនដល់រាជរដ្ឋាភិបាលដែលជាសរសរទ្រូងប្រទេសជាតិ ៕
ចែករំលែកព័តមាននេះ