រាជធានីភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី០៨ តុលា ២០១៥ លោកឧកញ៉ាលាង ឃុន អគ្គនាយកក្រុមហ៊ុនស្រាបៀរកម្ពុជា បាននាំយកឯកសណ្ឋាន ( ឈុត ) ថ្មីជូនដល់ប្រជាការពារខណ្ឌមានជ័យចំនួន១៧៥កំប្លេ ។
ពិធីផ្តល់ឯកសណ្ឋានថ្មីខាងលើនេះ ធ្វើឡើងនៅក្នុងបរិវេណសាលាខណ្ឌមានជ័យ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រោមវត្តមានលោកពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ និងមានការចូលរួលពីកម្លាំងកងរាជអាវុធហត្ថ មន្ត្រីនគរបាល និងប្រជាការពារចំនួន១៧៥នាក់ នៅក្នុងខណ្ឌមានជ័យទាំងមូលផងដែរ ។
លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ បានមានប្រសាសន៍ ថ្លែងអំណរអរគុណយ៉ាងក្រៃលែង ជូនចំពោះលោកឧកញ៉ាលាង ឃុន ដែលលោកមានចិត្តសប្បុរសឧបត្ថម្ភនូវឯកសណ្ឋានឈុតជាប្រជាការពារ ចំនួន ១៧៥កំប្លេជូនដល់ប្រជាការពារក្នុងមូលដ្ឋានខណ្ឌមានជ័យទាំងមូលដើម្បីស្លៀកពាក់ឱ្យបានសមរម្យក្នុងបុព្វហេតុបម្រើសេវាសាធារណៈក៏ដូចជាការពារនូវសន្តិភាពសុវត្ថភាពជូនប្រជាពលរដ្ឋឱ្យរស់នៅប្រកបទៅដោយសុខសប្បាយ៕






ចែករំលែកព័តមាននេះ