ខេត្តកំពង់ស្ពឺ ៖ រថយន្តបាឡែនមួយគ្រឿងបើកលឿនបុកគោយន្តដែលបើកសស្របទិសគ្នា ធ្វើឲ្យរថយន្តផ្ទុកមនុស្ស៧នាក់ បានរ៉េចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យមនុស្សនៅក្នុងរថយន្ត៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង៣នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោងជិត១០និង៣០នាទីយប់ថ្ងៃទី០៨ តុលា ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិឡ ឃុំកាហែង ស្រុកសំរោងទង ។
សេចក្តីរាយការណ៍បានបន្តថា រថយន្តបាឡែន ព៌ណស ពាក់ស្លាកលេខ 2S 2655 ក្រោយកើតហេតុភ្លាមៗ អ្នកបើកបរបានរត់គេចខ្លួនបាត់ ។
អ្នកស្លាប់និងរបួសទំាង៦នាក់ រស់នៅក្នុុងភូមិ-ឃុំ-ស្រុកស្រែអំបិល ខេត្តកោះកុង ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕


ចែករំលែកព័តមាននេះ