រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ មនុស្ស៦នាក់ស្លាប់ ២០នាក់រងរបួសធ្ងន់ និង៦នាក់ផ្សេងទៀត រងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី០៨ តុលា ២០១៥ ។
បើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃបានបង្ហាញឱ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៦លើក បានបង្កបង្កឲ្យខូចខាតយានយន្តសរុប ២៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១៦គ្រឿង, រថយន្តធុនតូច ៦គ្រឿង,រថយន្តធុនធំ២គ្រឿងនិង អ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែល បណ្តាលឲ្យមានគ្រោះថ្នាក់រួមមានល្មើសល្បឿន៨លើក, មិនប្រកាន់ស្តាំ ២លើក, ប្រជែងគ្រោះថ្នាក់៣លើក, និងស្រវឹង១លើក ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន ១៨នាក់(យប់៤នាក់) ។
គ្រោះថ្នាក់ចរាចរណ៍នេះដែរ បណ្តាលឱ្យមានគ្រោះថ្នាក់រួមមានធ្វើការផាកពិន័យ រថយន្តសរុបចំនួន ៨៩៧គ្រឿង (រថយន្តធំ ៣១៦គ្រឿង) ស្មើនិង ៩១៩ករណី ល្មើសក្រដាសស្នាមមាន៥៦៦គ្រឿង ស្មើនឹង៥៦៦ករណី, ចំពោះករណីល្មើសបច្ចេកទេស៣៣១ គ្រឿងស្មើនឹង៣៥៣ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន១.១៦០គ្រឿង ៕
ចែករំលែកព័តមាននេះ