រាជធានីភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល បានថ្លែងនៅក្រោយបិទបញ្ចប់កិច្ចប្រជុំអន្តរក្រសួងជាមួយក្រុមហ៊ុនប្រេងឥន្ឋនៈទំាងអស់នៅក្នុងប្រទេសកម្ពុជានាព្រឹកថ្ងៃទី០៨ តុលានេះថា ក្រុមហ៊ុនប្រេងឥន្ឋនៈក្នុងស្រុកចំនួន៥បានយល់ព្រមបញ្ចុះតម្លៃ១០០រៀលទៀតចាប់ពីថ្ងៃទី០៩តុលាស្អែករហូតដល់ថ្ងៃទី១៥តុលា ចំណែកក្រុមហ៊ុនប្រេងក្រៅស្រុកចំនួន៣គឺ កាល់តិច តូតាល់និងភីធីធី នឹងឆ្លើយតបនៅរសៀលថ្ងៃព្រហស្បតិ៍ដដែលនេះ ។
ទាក់ទងទៅនឹងរូបមន្តក្នុងការកំណត់តម្លៃប្រេងជាទូទៅនោះ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា បញ្ហានេះនឹងបន្តជជែកគ្នានៅក្រោយបុណ្យភ្ជុំបិណ្ឌ ៕




ចែករំលែកព័តមាននេះ