អគ្គលេខាធិការអូតង់បន្ទាប់ពីការរំលោភផ្ទួនៗលើដែនអាកាសតួកគី ដោយយន្តហោះប្រដេញរុស្ស៊ី ដែលទម្លាក់គ្រាប់បែកនៅស៊ីរីគូសបញ្ជាក់កាលពីថ្ងៃទី៨ តុលា ថា អូតង់ត្រៀមបញ្ជូនកងទ័ពមកតួកគី ដើម្បីការពាររដ្ឋជាសមាជិកនេះ ប្រឆាំងការគំរាមកំហែងលើព្រំដេនភាគខាងត្បូងរបស់ខ្លួន ។
លោក JENS STOLTENBERG នៅមុខសារព័ត៌មានមុនកិច្ចប្រជុំរដ្ឋមន្ត្រីការពារប្រទេសអូតង់នៅក្រុងព្រុចសែលដែលផ្តោតជាពិសេស លើវិបត្តិស៊ីរីថ្លែងថា អូតង់ត្រៀមហើយមានមធ្យោបាយនានាសម្រាប់ការពារគ្រប់សម្ព័ន្ធមិត្តក្នុងនោះរួមទាំងតួកគីផងប្រឆាំងរាល់ការគំរាមកំហែង ។ អូតង់បានឆ្លើយតបរួចហើយ ដោយបង្កើនសមត្ថភាពរបស់ខ្លួន ហើយរៀបចំដាក់ពង្រាយទ័ពនៅភាគខាងត្បូង ក្នុងនោះរួមមាននៅតួកគីផង ។
អគ្គលេខាធិការអូតង់យល់ថា ការវាយប្រហារដោយមីស៊ីលរុស្ស៊ីនៅស៊ីរី គឺជាហេតុផលនៃការព្រួយបារម្ភ ៕
ចែករំលែកព័តមាននេះ