ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​អាច​គំរាមកំហែង​អា​មេ​រិ​ក​ដែល​ថា​ត្រៀម​រារាំង​ការ​បា.ញ់​នុយក្លេអ៊ែរ

8 ឆ្នាំ មុន

រដ្ឋការ​អា​មេ​រិ​ក​យល់​ថា កូរ៉េ​ខាងជើង​មាន​សមត្ថភាព​វាយប្រហារ​ដល់​ដែនដី​អា​មេ​រិ​ក​ជាមួយ​មី​ស៊ី​ល​នុយក្លេអ៊ែរ​មួយ ហើយ​ត្រៀម​ការពារ​ប្រទេស​ប្រឈម​មុខ​នឹង​ការ​វាយប្រហារ​បែប​នោះ ។ នេះ​ជា​សេចក្តីថ្លែងការណ៍

រដ្ឋការ​អា​មេ​រិ​ក​យល់​ថា កូរ៉េ​ខាងជើង​មាន​សមត្ថភាព​វាយប្រហារ​ដល់​ដែនដី​អា​មេ​រិ​ក​ជាមួយ​មី​ស៊ី​ល​នុយក្លេអ៊ែរ​មួយ ហើយ​ត្រៀម​ការពារ​ប្រទេស​ប្រឈម​មុខ​នឹង​ការ​វាយប្រហារ​បែប​នោះ ។ នេះ​ជា​សេចក្តីថ្លែងការណ៍​របស់​អ្នក​ទទួលខុសត្រូវ​យោធា​ជាន់ខ្ពស់​អា​មេ​រិ​កមួយ​រូប ។

ឧត្តមនាវី BILL GORTNEY ដែល​ដឹកនាំ​ទីបញ្ជាការដ្ឋាន​ភាគ​ខាងជើង​អា​មេ​រិ​ក និង​ទីបញ្ជាការដ្ឋាន​ការពារ​អាកាស​ភាគ​ខាងជើង​អា​មេ​រិ​ក បាន​យល់​ស្រប​តាម​ការ​វាយតម្លៃ​របស់​ផ្នែក​ស៊ើបការណ៍​អា​​មេ​រិ​ក​ដែល​ថា កូរ៉េ​ខាងជើង​មាន​សមត្ថភាព​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ហើយ​អាច​ដាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ភ្ជាប់​មី​ស៊ី​លអាច​បាញ់ ដល់​ដែនដី​សហរដ្ឋ​អា​មេ​រិ​ក ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ឧត្តមនាវី​រូប​នេះ​និយាយ​ថា យើង​វាយតម្លៃ​ថា អាវុធ​នុយក្លេអ៊ែរ​ទាំងនេះ​មាន​សមត្ថភាព​បាញ់​ដល់​ដែនដី​ជាតិ​ជាមួយ​មី​ស៊ី​ល​មួយ ។ លោក​បន្ត​ថា វា​លំបាក​ខ្លាំង​ណាស់ ក្នុង​ការ​ព្យាករណ៍​ពី​ឥរិយាបថ​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ក៏​ប៉ុន្តែ​កងទ័ព​អា​មេ​រិ​ក​ត្រៀម​តបត​វិញ​ក្នុង​ករណី​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ។ យើង​ត្រៀម​២៤​ម៉ោង​លើ​២៤​ម៉ោង​សម្រាប់​ការ​ទប់ទល់ ។

ទីភ្នាក់ងារ​អវកាស​កូរ៉េ​ខាងជើង ប្រកាស​កាលពី​ខែកញ្ញា​ថា ក្រុង​ព្យុ​ង​យ៉ាង​បាន​បង្កើត​ផ្កាយ​រណប​ថ្មី​មួយ ហើយ​ត្រៀម​បាញ់​បង្ហោះ​តាម​រយៈ​កាំជ្រួច​មួយ ។ កូរ៉េ​ខាងជើង​អះអាង​ថា ការ​បាញ់​កាំជ្រួច​របស់​ខ្លួន​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​កម្មវិធី​អវកាស​សំដៅ​បញ្ជូន​ផ្កាយ​រណប​ទាំងឡាយ​ទៅ​កាន់​តារាវិថី ។

កាលពី​ខែមីនា ទីភ្នាក់ងារ​ការពារ​មី​ស៊ី​ល​អា​មេ​រិ​ក​ថ្លែង​ថា កូរ៉េ​ខាងជើង​នា​ឆ្នាំ​នេះ​អាច​មាន​សមត្ថភាព​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​មួយ ៕