ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ៩​ខែ ដើមឆ្នាំ​២០១៥ កើន​ខ្ពស់​ណាស់

8 ឆ្នាំ មុន

កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៧ តុលា ២០១៥ នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មាន​ប្រារព្ធ​កិច្ចប្រជុំ​បូក​សរុប​ការងារ​គយ និង​រដ្ឋាករ​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​លោក​បណ្ឌិត​អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់​ថ្នាល់​នៃ​អគ្គនាយកដ្ឋាន​គយ និង​

កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៧ តុលា ២០១៥ នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មាន​ប្រារព្ធ​កិច្ចប្រជុំ​បូក​សរុប​ការងារ​គយ និង​រដ្ឋាករ​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​លោក​បណ្ឌិត​អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់​ថ្នាល់​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ផង​ដែរ ។

នៅ​ក្នុង​របាយការណ៍​បូក​សរុប​ការងារ​គយ និង​រដ្ឋាករ​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០១៥ លោក​បណ្ឌិត​គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បញ្ជាក់​ថា ចំណូល​សរុប​ប្រមូល​ដោយ​គយ​ក្នុង​ត្រីមាស​ទី​៣ សម្រេច​បាន​ជាង​១.៥៩៦​ប៊ី​លាន​រៀល មាន​កំណើន​១៦,៦% ធៀប​នឹង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៤ ។

បើ​គិត​ជា​៩​ខែ​ដើមឆ្នាំ​២០១៤​វិញ ចំណូល​ប្រមូល​ដោយ​គយ​សរុប​មាន​ប្រមាណ​៤.៦៤៩​ប៊ី​លាន​រៀល មាន​កំណើន​៦៨២​ប៊ី​លាន​រៀល ឬ​ប្រមាណ​១៧,២%​ធៀប​នឹង​ចំណូល​៩​ខែ​ដើមឆ្នាំ​២០១៤ ។ លទ្ធផល​ចំណូល​នេះ បើ​ប្រៀបធៀប​នឹង​ផែនការ​ឆ្នាំ​២០១៤ គឺ​មាន​កម្រិត​ប្រមាណ​៨៨% ។ លោក​អគ្គនាយក​ក៏​បាន​លើក​ឡើង​ផង​ដែរ​នូវ​សមិទ្ធផល​នានា​រួម​មាន​ការងារ​គោលនយោបាយ បច្ចេកទេស កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការងារ​ពាក់ព័ន្ធ​នឹង​គយ​ផ្សេង​ទៀត ។

នា​ឱកាស​នោះ លោក​បណ្ឌិត អួន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​សម្តែង​អំណរ​សរសើរ និង​វាយ​ត​ម្លឺ​ៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ និង​ការ​លះបង់​របស់​មន្ត្រី​គយ និង​រដ្ឋាករ​គ្រប់​រូប ។ ទន្ទឹម​នេះ លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​បាន​ទទួលស្គាល់​នូវ​បញ្ហា​ប្រឈម​នានា ដែល​ជា​កត្តា​ប៉ះ​ពូ​ា​ល់​ដល់​ប្រតិបត្តិការ​ប្រមូល​ចំណូល និង​បាន​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​គយ និង​រដ្ឋាករ​ត្រូវ​ខិតខំ​បន្ថែម​ទៀត សម្រាប់​ការងារ​នា​ពេល​ខាង​មុខ ។

ជាទី​បញ្ចប់​នៃ​កិច្ចប្រជុំ លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ធ្វើការ​ណែនាំ​សម្រាប់​ជា​ទិស​ដៅ​អនុវត្ត​បន្ត ដោយ​សង្កត់​ធ្ងន់​លើ​ការងារ​ចំនួន​៦ រួម​មាន ១-​ការ​បន្ត​លើកកម្ពស់​អភិបាលកិច្ច​ក្នុង​អង្គភាព​គយ តាម​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ត្រូវ​ប្រកាន់ខ្ជាប់​អភិក្រម​ការងារ​ទាំង​៤ ប្រការ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ២-​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​បង្ការ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​នៅ​គ្រប់​ភូមិសាស្ត្រ និង​មុខសញ្ញា ៣-​ការ​បង្កើន​កិច្ចសហការ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជាតិ និង​សម​ភាគី​គយ​បរទេស​លើ​ការ​ស្រាវជ្រាវ និង​ទប់ស្កាត់​អំពើ​រត់គេច​ពន្ធ ៤-​បន្ត​ពង្រឹងសមត្ថភាព​ផ្នែក​គោលនយោបាយ​គយ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការ​វិភាគ​ចំណូល និង​លើក​ឡើង​នូវ​គំនិត​ផ្តួចផ្តើម​នៃ​ការ​កំណត់​គោលនយោបាយ​ពន្ធ ៥-​បន្ត​កែ​លំអ និង​ពង្រឹង​ជា​ប្រចាំ​លើ​ការងារ​បច្ចេក​ទស​គយ ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​អភិបាលកិច្ច និង​ទី​៦-​ពង្រឹង​ប្រសិទ្ធភាព​ការ​អនុវត្ត​ការងារ​ផ្សេង​ទៀត ដែល​នៅ​សេស​សល់​ក្នុង​ផែនការ​សកម្មភាព​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ។

កិច្ចប្រជុំ​នេះ បាន​បញ្ចប់​នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃ​ដដែល ក្រោម​បរិយាកាស​ការងារ និង​ស្និទ្ធស្នាល ។