រាជធានីភ្នំពេញ ៖ លោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងប្រាប់កោះសន្តិភាពថា ព្រះសង្ឃដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នឹងត្រូវអនុញ្ញាតចុះឈ្មោះ និងនិមន្តបោះឆ្នោត។ តែចំពោះព្រះសង្ឃដែលគ្មានអត្តសញ្ញាណប័ណ្ណ ក្រសួងមហាផ្ទៃជាអ្នកមានភារកិច្ចផ្តល់ប្រគេនលោក។ នៅថ្ងៃទី០១ វិច្ឆិកា ខាងមុខនេះ គ.ជ.ប នឹងចាប់ផ្តើមចុះឈ្មោះសាកល្បងតាមប្រព័ន្ធកុំព្យូទ័រទាំងពលរដ្ឋ និងព្រះសង្ឃទាំងប្រទេសតាមការគ្រោងទុក។
អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ស្របពេលជាមួយគ្នានេះដែរ គ.ជ.ប បានទទួលអ្នកជំនាញផ្នែកការចុះឈ្មោះបោះឆ្នោតពីប្រទេសបារាំង១រូប និងជប៉ុន២រូប មកជួយរៀបចំការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យួទ័រនៅទីស្តីការគ.ជ.ប។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព




ចែករំលែកព័តមាននេះ