ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​បញ្ជាក់​ថា ​រក​ឃើញ​អ្នក​កើត​កូ​វី​ដ​២​នាក់​នៅ​ស្រុក​បាទី

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ លោក​វេជ្ជបណ្ឌិត នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ ប្រាប់​នៅ​ព្រឹក ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២១…

ខេត្តតាកែវ ៖ លោក​វេជ្ជបណ្ឌិត នុ​ត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ ប្រាប់​នៅ​ព្រឹក ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២១ នេះ​ថា រក​ឃើញ​ករណី​ឆ្លង​វីរុស​ជំងឺ​កូ​វី​ដ​-១៩ លើ​ស្ត្រី​០២​នាក់ រស់នៅ​ភូមិ​ត្រពាំង​ត្រាវ ឃុំ​ពត់​សរ ស្រុក​បាទី ។

លោក​វេជ្ជបណ្ឌិត នុ​ត ស៊ី​ណាត បាន​បន្ត​ថា ថ្ងៃនេះ​ក្រុម​គ្រូពេទ្យ​បាន​ធ្វើតេស្ត​រក​ឃើញ​ករណី​វិជ្ជមាន​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ចំនួន ០២​នាក់ ជា​ស្ត្រី រស់នៅ​ភូមិ​ត្រពាំង​ត្រាវ ឃុំ​ពត់​សរ ស្រុក​បាទី ក្រោយ​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​ឈ្មោះ ឆិ​ន ងឿ​ន ។

លោក​ប្រធាន​មន្ទីរ នុ​ត ស៊ី​ណាត បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកជំងឺ​ឆ្លង​កូ​វី​ដ​-១៩ សូម​ចូលរួម​សហការ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​គ្រូពេទ្យ​យក​សំណាក ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​ក្នុង​គោលបំណង ដើម្បី​បង្ការ និង​ទប់ស្កាត់ ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ កុំឱ្យ​កើត​មាន​ឡើង​នៅ​សហគមន៍​របស់​យើង​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ