ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ពលរដ្ឋ​ជាង​​៥០​នាក់​​លើកគ្នាតវ៉ា​​សុំ​ឱ្យ​​​​​អភិបាលខេត្ត​​​ដោះ​លែង​​ស្ត្រី​​ម្នាក់​​ជា​តំណាង​​សកម្មជន​ដីធ្លី​​​នៅ​ស្រុក​អង្គរធំ

10 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០​នាក់ មក​ពី​ភូមិ​ពាក់​ស្នែង​ថ្មី ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ តុលា ២០១៥ នេះ បាន​លើកគ្នា​មក​តវ៉ា​ទាមទារ​ឱ្យ​លោក​អភិបាលខេត្ត ជួយ​អន្តរាគមន៍​ដោះ​លែង​ស្ត្រី​ម្នាក់ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​កាប់​រាន​ដី​ព្រៃរបស់​រដ្ឋ កាលពី​ថ្ងៃ​ទី​០៦ តុលា ស្ថិត​នៅ​ចំណុច​ភូមិ​ឆ្កែ​កូន ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ។

ប្រភព​បានឱ្យ​ដឹង​ថា ស្ត្រី​ដែល​ឃាត់ខ្លួន​ឈ្មោះ​កី ប៉ិ​ប អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សណ្តាន់ ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ។ រហូត​មក​ទល់​ថ្ងៃ​ទី​០៨ តុលា នេះ អាជ្ញាធរ​ខេត្ត​មិន​ទាន់​មាន​វិធានការ​យ៉ាងណា​នោះ​ទេ តែ​អាជ្ញាធរ​ខេត្ត​បាន​ហៅ​ក្រុម​អ្នក​តវ៉ា​ទាំងនោះ ឱ្យ​ចូល​​ទៅ​ពិភាក្សា​គ្នា​នៅ​ក្នុង​រដ្ឋបាល​សាលាខេត្ត​សៀមរាប ដើម្បី​រក​ដំណោះស្រាយ​ណាមួយ​សមរម្យ​ជូន​ពួក​គាត់ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៦ តុលា ២០១៥ នៅ​ចំណុច​ភូមិ​ឆ្កែ​កូន ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ កម្លាំង​ចម្រុះ​បាន​ធ្វើការ​ឃាត់ខ្លួន​សកម្ម​ជន​ដីធ្លី​ចំនួន​២​នាក់ ម្នាក់​ឈ្មោះ​កី ប៉ិ​ប អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សណ្តាន់ ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ និង​ម្នាក់​ទៀត​ឈ្មោះ ពុត កុ​ស៊ា​ប ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​សាលារៀន ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រុំ​ខេត្តស្វាយរៀង ។